ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានាំជំនួយម៉ាសនិងម៉ាស៊ីនផលិតអុកស៊ីហ្សែន ជូនដល់វៀតណាម

​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែកក្កដា​ ឆ្នាំ២០២១ ​កម្ពុជាបាន​នាំ​ជំនួយ​ម៉ាសនិង​ម៉ាស៊ីន​ផលិត​អុកស៊ីហ្សែន តាម​យន្តហោះ​ពិសេស ខេ​ម​បូ​ឌា អ៊ែរ​វេ ជូន​ដល់​រដ្ឋាភិបាល​វៀតណាម​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល តំណាង​នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន​នាំយក​ជំនួយ​​ទាំងនេះ ទៅជូន​វៀតណាម នៅអាកាសយានដ្ឋាន ទីក្រុង​ហូជីមិញ​។​

​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជននៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះដើម្បី​ជួយ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ-​១៩ ចូលក្នុង​សហគមន៍​នៃ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ជំនួយ​​របស់​កម្ពុជា ជូន​វៀតណាម នាពេលនេះរួមមាន​៖ ម៉ាស​ធម្មតា ១​លាន​ម៉ាស ម៉ាស​វេជ្ជសាស្ត្រ ១​សែន​ម៉ាស និង​ម៉ាស៊ីន​ផលិត​អុកស៊ីហ្សែន ១០០​គ្រឿង​។ ក្រៅពី​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្ត្រ​ទាំងនេះកម្ពុជា ក៏បានផ្តល់​ជូន​វៀតណាម នូវ​ថវិកា​សរុប ៣៥​ម៉ឺន​ដុល្លារ​ថែមទៀត​។ ក្នុងនោះ រួមមាន​៖ ២០​ម៉ឺន​ដុល្លារ ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ១០​ម៉ឺន​ដុល្លារ ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា និង​៥​ម៉ឺន​ដុល្លារ ជា​ជំនួយ​របស់​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម​។​

​កន្លងមក កម្ពុជា​បាន​ផ្តល់ជំនួយ​ជា​សម្ភារៈ​បរិក្ខារ​ពេទ្យ ពិសេស​ម៉ាស​រាប់លានដល់​ប្រទេស​ជាច្រើន រួមមាន​​ ឡាវ, មី​យ៉ាន់​ម៉ា, ទី​ម័​រ​ឡេ​ស្ត និង​ប្រទេស​នេ​ប៉ាល់​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​វៀតណាម មាន​ករណី​ឆ្លង​កូ​វីដ-​១៩ សរុបចំនួន ៥៣៨៣០​នាក់​, ស្លាប់ ២៥៤​នាក់, ជាសះស្បើយ ១០៦៦៧​នាក់​៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក