ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សហព័ន្ធស្រូវអង្ករកម្ពុជាកំណត់គោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់គោលដៅនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣នេះ និង១លានតោននៅក្នុងឆ្នាំ២០២៥។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង បានលើកឡើងពីគោលដៅនេះក្នុងឱកាសជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់អាណត្តិថ្មី ជាមួយនឹងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា សហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធ ដោយរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ ពី២០២៣-២០២៧ និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មីៗ ជាពិសេសទីផ្សារប្រទេសហ្វីលីពីន។

ជាមួយគ្នានេះ សហព័ន្ធនឹងពង្រីកទីផ្សារនាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួមនៅខែកុម្ភៈ នៅប្រទេសថៃនាខែឧសភា និងប្រទេសអាឡឺម៉ង់នាខែតុលាខាងមុខ។ ទន្ទឹមនេះក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅតំបន់ និងប្រទេសគោលដៅមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង សហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្រ្តាលី ជាដើម។

លោកបន្តថា លើសពីនេះសហព័ន្ធមានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត គឺសហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី។ល។

លោកថាសហព័ន្ធព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្ករ» និងម៉ាកសមូហភាព «SKO» និងអង្ករដំណើបស្បៃមង្គល «DSMK» ផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបានសម្រេចសមិទ្ធផលការងារដ៏ល្អក្នុងអាណត្តិកន្លងមក។

ដើម្បីចូលរួមបំពេញបន្ថែមលើយុទ្ធសាស្ត្រអនុវត្តន៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួន ដូចជាបន្តតាមដានទប់ស្កាត់អតិផរណាតម្លៃស្រូវអង្ករ និងការថែរក្សាបាននូវស្ថិរភាពតម្លៃស្រូវអង្ករលើទីផ្សារ បន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រុមហ៊ុនហ្គ្រីនត្រេដ និងជាមួយនាយកដ្ឋានកិច្ចការពិព័រណ៍ដើម្បីជំរុញការនាំចេញអង្ករទៅទីផ្សារក្រៅស្រុកបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក