ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត

ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ បានពិភាក្សានិងអនុម័តយល់ព្រមជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ការអនុម័តនេះបានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី៦ រដ្ឋសភាក្រោមអធិបតីភាព ប្រធានរដ្ឋសភាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសមាជិកសមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៧រូប។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោលនិងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅថា “ថវិកាសមិទ្ធកម្ម” សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងក្លាយជាក្របខ័ណ្ឌគតិយុត្តមួយ កំណត់ពីគោលការណ៍ជាមូលដ្ឋានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនិងការរៀបចំច្បាប់ហិរញ្ញវត្ថុ ព្រមទាំងកំណត់អំពីមុខងារនិងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធ ក៏ដូចជាការផ្ទេរសិទ្ធិអំណាចផ្ទៃក្នុង និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នចំពោះ រាជរដ្ឋាភិបាល និងរដ្ឋសភាក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិការបស់ខ្លួន។

ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ជាមូលដ្ឋានដ៏សំខាន់អាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា ដែលមានការរីកចម្រើន ជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់ពីដំណាក់កាលនៃការអនុវត្តនយោបាយ ឈ្នះឈ្នះ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការផ្គត់ផ្គង់ទឹកស្អាតគឺជាអាទិភាព មួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល នីតិកាលទី៦ ដែលមានមនុស្ស ផ្លូវ ភ្លើង និងទឹក។

គួរឱ្យដឹងដែរថា សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ មាន ៩ជំពូក ១០៩មាត្រា និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត មាន ១៥ជំពូក ៦៥មាត្រា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក