ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សំបុត្របើកឆាក World Tour របស់ Beyonce នាខែឧសភា លក់ដាច់អស់គ្មានសល់

ពិភពលោក៖ សំបុត្រចូលរួមទស្សនាការប្រគុំតន្រ្តីពិភពលោករបស់កំពូលតារាចម្រៀង Beyonce "Renaissance” នាទីក្រុង ស្តុកហូម "Stockholm" ប្រទេសស៊៊ុយអែដ បានលក់ចេញដាច់អស់គ្មានសល់ គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ហើយអ្នករៀបចំកម្មវិធីនេះគឺ Live Nation បានបញ្ជាក់ថា ការប្រគុំតន្រ្តីនៅទីក្រុង Stockholm នេះអាចនឹងរៀបចំបន្ថែមមួយកម្មវិធីទៀត ដោយមានតម្រូវការគាំទ្រខ្លាំង។ 

គួរបញ្ជាក់ថា កម្មវិធីប្រគុំតន្រ្តី World Tour របស់តារាចម្រៀងស្រី Beyonce នឹងចាប់ផ្តើមដំបូងគេនៅទីក្រុង Stockholm ប្រទេសស៊ុយអែដ នាខែឧសភាខាងមុខ មុននឹងបន្តដំណើរទៅកាន់ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស, ទីក្រុងប៉ារីស ប្រទេសបារាំង, ទីក្រុងបាសេឡូណា ​ប្រទេសអេស្ប៉ាញ, ទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា និងចុងក្រោយនៅទីក្រុងញូវ អរលៀន សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកញ្ញានេះ។

មិនមានព័ត៌មានលម្អិតថាអ្នកគាំទ្ររបស់កំពូលតារាចម្រៀង R&B រូបនេះ សម្រុកទិញសំបុត្រលឿនកម្រិតណានោះទេសម្រាប់ការប្រគុំតន្រ្តីនាថ្ងៃទី១០ ខែឧសភានេះ ប៉ុន្តែបច្ចុប្បន្នក្រុមការងារបានដាក់លក់បន្តនូវការប្រគុំតន្រ្តីទីពីរសម្រាប់ថ្ងៃទី១១ ខែឧសភា នាថ្ងៃពុធនេះ ខណៈការប្រគុំតន្រ្តីទាំងពីរថ្ងៃរបស់ Beyonce នឹងធ្វើឡើងនៅកីឡដ្ឋាន Friend Arena ដែលផ្ទុកទស្សនិកជនបានចំនួន ៦៥,០០០នាក់។  

គួរបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រគុំតន្រ្តី Solo World Tour លើកដំបូងបង្អស់សម្រាប់តារាចម្រៀងស្រី Beyonce បន្ទាប់ពីការប្រគុំតន្រ្តី Formation កាលពីឆ្នាំ២០១៦ និងដោយឡែកចំពោះវត្តមានចុងក្រោយរបស់នាងនៅទីក្រុង Stockholm តាំងពីឆ្នាំ២០១៨ គ្រាដែលនាងរួមដំណើរក្នុងការប្រគុំតន្រ្តីរបស់ស្វាមីនាងគឺតារាចម្រៀង Jay-Z៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក