ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាផ្តល់ថវិកា ១សែនដុល្លារជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបរិច្ចាគវិភាគទានជាទឹកប្រាក់ចំនួនមួយសែនដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ដល់ប្រទេសតួកគី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីកាលពីដើមសប្តាហ៍នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាមានក្តីរន្ធត់ក្រោយពីទទួលបានដឹងអំពីសោកនាកម្មកើតឡើងនៅប្រទេសតួកគី ដោយសាររញ្ជួយដីក្នុងកម្រិត ៧,៨រ៉ិចទ័រ បាត់បង់មនុស្សរាប់ពាន់នាក់ ព្រមទាំងការខូចខាតយ៉ាងដំណំកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋាភិបាលកម្ពុជាសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេសក្រុមគ្រួសារនៃសព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានជូនពរឱ្យអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផល ប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្ដារឡើងវិញឆាប់រហ័ស។

គិតមកដល់ពេលនេះ គ្រោះរញ្ជួយដីបានសម្លាប់មនុស្សជិត ៨៤០០នាក់ក្នុងប្រទេសតួកគី និងប្រទេសស៊ីរី ដោយប្រទេសតួកគីមានមនុស្សចំនួន ៥ ៨៩៤នាក់បានស្លាប់ និង ២ ៤៧០នាក់បានស្លាប់ក្នុងប្រទេសស៊ីរី ខណៈមនុស្សរាប់សែននាក់ទៀតកំពុងតែជាប់គាំងនៅក្នុងអាគារដែលរលំដោយសារគ្រោះធម្មជាតិមួយនេះ។ អង្គការសុខភាពពិភពលោកប៉ាន់ស្មានថាអ្នកស្លាប់នឹងកើនឡើងដល់ ២ម៉ឺននាក់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក