ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីតួកគីប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នរយៈពេល ៣ខែ

តួកគី៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសពីការដាក់ក្នុងគ្រាអាសន្នចំពោះខេត្តចំនួន ១០ ស្ថិតនៅក្នុងភាគអាគ្នេយ៍នៃប្រទេស ក្រោយហេតុការណ៍ដ៏សោកសៅនៃការរញ្ជួយដីដ៏ធំមួយបានកើតឡើង ដែលបណ្តាលឱ្យមនុស្សប្រមាណ ៧,០០០នាក់បានបាត់បង់ជីវិត។ 

រដ្ឋាភិបាលរបស់លោក Erdogan កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយ ចំពោះចំណាត់ការដ៏យឺតយ៉ាវក្នុងប្រតិបត្តិការសង្គ្រាះជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីដ៏ធំបំផុតមិនធ្លាប់មានប្រចាំសតវត្ស។ ចំនួនអ្នកស្លាប់ចុងក្រោយបំផុតក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រកាលពីថ្ងៃច័ន្ទកន្លងទៅនោះ មានប្រជាជនស៊ីវិលប្រមាណជា ៣,៥០០នាក់ ព្រមទាំងយោធារបស់រដ្ឋាភិបាល និងកងកម្លាំងឧទ្ទាមស៊ីរីប្រមាណជា ១,៦០០នាក់ផ្សេងទៀត។ 

លោកប្រធានាធិបតី Erdogan ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការបញ្ជូនកងជំនួយសង្គ្រាះចំនួន ៥,០០០នាក់ រួមជាមួយជំនួយផ្នែកហិរញ្ញវត្ដុប្រហែល ៥,៣ពាន់លានដុល្លារអាមេរិកក្នុងប្រតិបត្តិការនេះផងដែរ។ ការដោះស្រាយគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតរបស់លោក Erdogan នៅក្នុងការគ្រប់គ្រងរយៈពេល ២ទសវត្សរ៍របស់លោកអាចបង្ហាញពីសារៈសំខាន់មុនពេលការបោះឆ្នោតសភា និងប្រធានាធិបតីដែលមានការប្រកួតប្រជែងយ៉ាងតឹងរ៉ឹងនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក