
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៤៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣១៥ករណី ខណៈអ្នកជំងឺ ៩៧៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៦៧,១៨១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,១០៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥៨,៩៣០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៦,៣១៥ករណី៕