ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីស្នើដល់ទូតជប៉ុនចូលរួមជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរាជទូតជប៉ុនថ្មីលោក UENO Atsushi ចូលរួមគាំទ្រដល់ដំណើរការរៀបចំស៊ីហ្គេមរបស់កម្ពុជាដោយលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងជំរុញជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងពេលទទួលជួបលោក UENO Atsushi នៅវិមានសន្ដិភាព ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបនោះលោក UENO Atsushi បានលើកឡើងថាទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា គឺមានទំនាក់ទំនងល្អបំផុតរហូតមកដល់ពេលនេះ។ លោកបន្ថែមថាក្នុងអាណត្តិដែលលោកជាតំណាងប្រទេសជប៉ុនប្រចាំកម្ពុជាលោកនឹងពង្រឹងទំនាក់ទំនងដែលមានយ៉ាងល្អនេះឱ្យកាន់តែរឹងមាំថែមទៀតតាមរយៈការជំរុញការវិនិយោគ ទេសចរណ៍ ជាពិសេសគឺគាំទ្រកម្ពុជាសម្រាប់កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ចំពោះឯកអគ្គរាជទូតថ្មី និងបានយល់ស្របជាមួយការលើកឡើងរបស់លោក Atsushi។ សម្ដេចថា ឯកអគ្គរាជទូតថ្មីអាចចូលរួមជួយដល់ការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជាតាមរយៈការលើកទឹកចិត្តអ្នកមកទស្សនា និងជំរុញជើងហោះហើយត្រង់មកកម្ពុជា។

ជាមួយគ្នានេះសម្ដេចតេជោក៏បានស្នើដល់លោក Atsushi ឱ្យជំរុញកំណើនពាណិជ្ជកម្ម និងអ្នកវិនិយោគមកកម្ពុជាផងដែរ។

ទំនាក់ទំនងកម្ពុជា-ជប៉ុនសម័យទំនើបបានចាប់ផ្ដើមនៅឆ្នាំ១៩៥៣ និងបានបន្តរហូតមកដល់បច្ចុប្បន្ន។ ឆ្នាំ២០២៣នេះគឺជាខួប ៧០ឆ្នាំទំនាក់ទំនងនេះខណៈនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា កម្ពុជាជប៉ុននឹងតម្លើងកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងខួប ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួន៕ 

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក