ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ការិយាល័យរដ្ឋអាជ្ញាប៉ារីស បើកការស៊ើបអង្កេតទៅលើក្លិប Paris St Germain

បារាំង៖ ក្លិបបាល់ទាត់ Paris St Germain កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតមួយដោយរដ្ឋអាជ្ញាបារាំង ជុំវិញបទចោទប្រកាន់នូវការលាក់បាំងការងារមួយចំនួន ដែលបំពានទៅនឹងច្បាប់ការងារ។ នេះបើតាមការបញ្ជាក់ដោយការិយាល័យអយ្យការទីក្រុងប៉ារីស ឱ្យដឹងនៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈនេះ។

ប្រភពដដែលបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានថា ក្រោយពីបានទទួលពាក្យបណ្តឹងមួយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ការស៊ើបអង្កេតជាផ្លូវការត្រូវបានបើកកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោមហេតុផលនៃការងារដែលមិនបានប្រកាសជូនអាជ្ញាធរ។ 

ពាក្យបណ្តឹងនេះបានដាក់ដោយលោក Hicham Bouajila ដែលជាអតីតក្រុមការងារជម្រើសជាតិទុយណេស៊ី ដែលបាននិយាយថាលោកធ្វើការឱ្យប្រធានក្លឹប Nasser al Khelaifi ក្នុងមុខតំណែងជាទីប្រឹក្សារបស់ក្លិប។ នេះបើតាមលោក Bertrand ដែលជាមេធាវីរបស់លោក Bouajila បានប្រាប់មកកាន់ប្រព័ន្ធផ្សព្វផ្សាយ។ Bouajila ចោទប្រកាន់ក្នុងពាក្យបណ្តឹងថា លោកទទួលបានប្រាក់កម្រៃតិចតួចប៉ុណ្ណោះ ដែលទទួលបានតាមរយៈសាលាកីឡាវាយកូនបាល់មួយដែលមានមូលដ្ឋាននៅទីក្រុងដូហា។

ដោយឡែក បើតាមប្រភពពីសារព័ត៌មានកីឡាបារាំង L'Equipe បានដកស្រង់ការបញ្ជាក់របស់ក្លិប PSG ថាបានបដិសេធរឿងនេះ និងបញ្ជាក់ថាលោក Hicham Bouajila មិនដែលធ្លាប់បំពេញការងារឱ្យ ឬជាបុគ្គលិករបស់ក្លិបនោះឡើយ។

យ៉ាងណាមិញ ក្លិបជើងឯកបារាំង Paris St Germain នាពេលនេះមិនបានឆ្លើយតបនូវរាល់សំណួរនានារបស់អ្នកកាសែតជុំវិញបញ្ហានេះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក