លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ៊ុយក្រែនរាយការណ៍ចំនួនស្លាប់ខ្ពស់បំផុតរបស់កងទាហានរុស្សី

អ៊ុយក្រែន៖ រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃទី០៧ ខែកុម្ភៈនេះថា រយៈពេល ២៤ម៉ោងចុងក្រោយគឺជាសង្រ្គាមដ៏សាហាវបំផុតសម្រាប់កងទ័ពរុស្ស៊ីដែលមិនធ្លាប់មាន ខណៈដែលទីក្រុងម៉ូស្គូបានរុញច្រានកងកម្លាំងយោធា និងទាហានស៊ីឈ្នួលដែលបានចល័តថ្មីៗរាប់ម៉ឺននាក់ចូលទៅក្នុងការវាយប្រហារនាសមរភូមិរដូវរងាមិនឈប់ឈរនៅភាគខាងកើតអ៊ុយក្រែន។

យោធាអ៊ុយក្រែនបានអះអាងថា ចំនួនទាហានរុស្ស៊ីដែលបានស្លាប់មានការកើនឡើងដល់ ១,០៣០នាក់ត្រឹមតែមួយយប់ ហើយបានពណ៌នាការកើនឡើងថាជាចំនួនខ្ពស់បំផុតនៃសង្រ្គាមរហូតមកដល់ពេលនេះ។ អ៊ុយក្រែនក៏បានអះអាងបន្ថែមទៀតថា កងទ័ពរបស់ខ្លួនបានបំផ្លាញរថក្រោះចម្បាំងរបស់រុស្ស៊ីអស់ចំនួន ២៥គ្រឿងក្នុងរយៈពេលត្រឹមតែពីរថ្ងៃចុងក្រោយនេះ។

យ៉ាងណាមិញ របាយការណ៍នៃទាហានដែលស្លាប់ក្នុងសមរភូមិតាមរយៈការអះអាងរបស់អ៊ុយក្រែននេះមិនទាន់អាចយកជាការបានឡើយ ស្របពេលដែលទីក្រុងមូស្គូបានបដិសេធចំពោះទំហំនៃការរងគ្រោះដែលអះអាងដោយអ៊ុយក្រែន ថែមទាំងបានអះអាងផ្ទុយពីនេះថារុស្សីបានសម្លាប់កងកម្លាំងទាហ៊ានក្នុងចំនួនដ៏ខ្ពស់មួយ។ យ៉ាងណាមិញ ទំហំដែលមិនធ្លាប់មានពីមុនមកនៃអ្នកស្លាប់ និងរបួសដែលត្រូវបានរាយការណ៍ដោយភាគីទាំងសងខាង សមល្មមនឹងអាចអះអាងបានថានេះគឺជាការប្រយុទ្ធដ៏សាហាវបំផុតនៃសង្រ្គាមក្នុងលេណដ្ឋាននារដូវធ្លាក់ព្រិលនេះ ខណៈមិនមានភាគីណាមួយអះអាងដាច់ណាត់ពីការគ្រប់គ្រងទៅលើភាគីណាម្ខាងឡើយ។ 

គួររំឮកថា បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុង Kyiv កាលពីឆ្នាំមុន និងបាត់បង់ទីតាំងដែលធ្លាប់កាន់កាប់ដល់ទៅជាងពាក់កណ្តាលកាលពីពាក់កណ្តាលឆ្នាំ២០២២កន្លងទៅ ទីក្រុងម៉ូស្គូកំពុងប្រើប្រាស់ពេញលេញនូវកងទ័ពរាប់សែននាក់ដែលត្រូវបានកេណ្ឌក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលជាការកេណ្ឌប្រមូលផ្តុំនិងប្រើប្រាស់ទ័ពក្នុងទំហំធំបំផុតមិនធ្លាប់មានចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក។ ទីក្រុង Kyiv និងបណ្តាប្រទេសលោកខាងលិចនិយាយថា រុស្ស៊ីបាននិងកំពុងបញ្ជូនកងទ័ពបន្ថែមទៅកាន់ភាគខាងកើតអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងក្តីសង្ឃឹមថានឹងអាចទាមទារផលប្រយោជន៍ថ្មីនៅក្នុងឱកាសខួបមួយឆ្នាំនៃការឈ្លានពានពេញទីទៅលើទឹកដីអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។ 

ការប្រយុទ្ធគ្នាបានផ្តោតអស់រយៈពេលជាច្រើនខែនៅជុំវិញទីក្រុង Bakhmut ដែលកាន់កាប់ដោយអ៊ុយក្រែនក្នុងខេត្ត Donetsk ភាគខាងកើត ជាទីក្រុងដែលមានប្រជាជនប្រមាណ ៧៥,០០០នាក់មុនពេលសង្គ្រាមផ្ទុះឡើង ដែលបច្ចុប្បន្នរុស្ស៊ីបាននិងកំពុងព្យាយាមឡោមព័ទ្ធ។ ទីក្រុងមូស្គូក៏បានបើកការវាយលុកបន្ថែមទៀតនៅភាគខាងត្បូងទៅលើទីតាំង  Vuhledar ដែលជាបន្ទាយកាន់កាប់ដោយអ៊ុយក្រែន នៅលើដីខ្ពស់ចំណុចប្រសព្វយុទ្ធសាស្ត្ររវាងខ្សែរណសិរ្សភាគខាងកើត និងខាងត្បូង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក