ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីបង្កផលប៉ះពាល់មនុស្សយ៉ាងតិច ២៣លាននាក់

តួកគី៖ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការព្រមាននៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈនេះថា បញ្ហាគ្រោះមហន្តរាយរញ្ជួយដីដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់បាត់បង់់ជីវិត នឹងបង្កឱ្យមានផលប៉ះពាល់ផ្ទាល់ និងប្រយោលទៅលើមនុស្សយ៉ាងហោចណាស់២៣លាននាក់។ ទន្ទឹមនឹងនេះ WHO សន្យាថានឹងជួយគាំទ្ររាល់តំរូវការនានារបស់ប្រទេសរងគ្រោះក្នុងរយៈពេលវែង។ 

មន្រ្តីទទួលបន្ទុកកិច្ចការគ្រោះអាសន្នរបស់អង្គាការសុខភាពពិភពលោក (WHO) លោកស្រី Adelheid Marschang ថ្លែងថា៖ "ផ្អែកតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្នបង្ហាញឱ្យឃើញថាមានមនុស្សយ៉ាងតិច ២៣លាននាក់រងគ្រោះដោយផ្ទាល់ និងប្រយោល ខណៈមនុស្សជាង ៥លាននាក់មានការប្រឈមមុខគ្រោះថ្នាក់ខ្លាំង"។ លោកស្រីបន្តថា៖ "ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដែលមានសក្តានុពលចាំបាច់ត្រូវបានខូចខាតនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនេះ ខណៈផលប៉ះពាល់ភាគច្រើនកើតមាននៅក្នុងទីក្រុងធំរបស់តួកគី និងភាគពាយព្យនៃប្រទេសស៊ីរី។

បច្ចុប្បន្ននេះក្រុមកងកម្លាំងសង្គ្រោះកំពុងចេញប្រតិបត្តិការប្រណាំងប្រជែងនឹងអាកាសធាតុត្រជាក់ រួមជាមួយនឹងការបាក់រលំអគារជាច្រើន ដែលមកទល់ពេលនេះចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ថាមានចំនួនប្រមាណ ៥ពាន់នាក់ហើយ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នភ្លាមៗក្រោយកើតហេតុការណ៍នេះ WHO បានប្រញាប់ប្រញាល់រៀបចំ និងបញ្ជូនចេញនូវក្រុមសង្គ្រោះរួមជាមួយសម្ភារៈជំនួយចាំបាច់មួយចំនួនទៅកាន់ទីតាំងកើតហេតុផងដែរ។ 

រយៈពេលស្ទើរពេញមួយយប់ អ្នកដែលនៅរស់រានមានជីវិតបានព្យាយាមប្រើប្រាស់់ដៃទទេដើម្បីរើកកាយគំនរបែកបាក់នៃអគារ និងផ្ទះជាច្រើនដែលបានដួលបាក់រលំ ដើម្បីព្យាយាមជួយសង្គ្រោះគ្រួសារ មិត្តភ័ក្តិ និងអ្នកផ្សេងទៀតដែលសម្រាកនៅខាងក្នុងអគារ និងលំនៅឋាន នៅពេលដែលការរញ្ជួយដីកម្រិត ៧,៨រិចទ័រដំបូងបានវាយប្រហារកាលពីព្រឹកថ្ងៃចន្ទ។ បច្ចុប្បន្ននេះស្ថានការណ៍មានភាព​ធ្ងន់ធ្ងរ​ខ្លាំង ជា​ពិសេស​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ីរី ជាទីតាំងដែល​ត្រូវ​បានបំផ្លិច​បំផ្លាញ​ដោយ​សង្រ្គាមរ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំមកហើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក