ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តកែបរៀបចំផ្លូវដើរសាធារណៈតាមឆ្នេរដើម្បីត្រៀមប្រកួតស៊ីហ្គេម និងបុណ្យសមុទ្រ

កែប៖ រដ្ឋបាលខេត្តកែបបានចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់ថ្មី លើផ្លូវដើរសាធារណៈតាមបណ្តោយឆ្នេរក្រុងកែបឡើងវិញ ដើម្បីត្រៀមការប្រកួតកីឡាទ្រីយ៉ាត្លុងដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះនៅខែឧសភាខាងមុខនេះ និងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រនៅចុងឆ្នាំ២០២៣។

អភិបាលក្រុងកែប លោក ខេង យ័ន បានគូសបញ្ជាក់ប្រាប់ EAC News ថារដ្ឋបាលខេត្តបានរុះរើកន្លែងលក់ដូររបស់អាជីវករ និងបានដកដើមឆ័ត្រនៅតាមឆ្នេរ ជំនួសដោយដាំដើមឈើកម្ពស់២ ទៅ ៣ម៉ែត្រឡើងវិញសម្រាប់ធ្វើជាម្លប់ដល់ភ្ញៀវទេសចរ និងរៀបចំក្រាលថ្មក្រានីត និងរូបតំណាង «ខ្ញុំស្រឡាញ់ខេត្តកែប» ផងដែរ។

បើតាមលោកអភិបាលក្រុងកែប គម្រោងរៀបចំសោភ័ណថ្មីនេះនឹងធ្វើឱ្យរួចរាល់ឱ្យទាន់ព្រឹត្តិការណ៍ស៊ីហ្គេមមកដល់។ លោកអះអាងថា ក្រោយពីហេដ្ឋារចនាសម្ព័ន្ធថ្មីនេះរួចរាល់ នោះខេត្តនឹងលែងឱ្យអាជីវករប្រើផ្លូវសាធារណៈនៅតាមបណ្តោយឆ្នេរធ្វើជាកន្លែងលក់ដូរទៀតហើយ ពោលនឹងទុកផ្លូវសាធារណៈនោះសម្រាប់ភ្ញៀវទេសចរមកកម្សាន្តអង្គុយលេងដោយឥតគិតថ្លៃ។

អភិបាលក្រុងកែបបានបញ្ជាក់ថា ក្រុមអាជីវករចំនួន ៥០នាក់បានបង្ហាញការគាំទ្រចំពោះគម្រោងអភិវឌ្ឍផ្លូវសាធារណៈតាមឆ្នេរនេះ។ លោកនិយាយថា៖ «អាជីវករទាំងនោះបានគាំទ្រលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី។ ពួកគាត់សុទ្ធតែជាអាជីវករដែលមានតូបឯកជននៅខាងលើ ពួកគាត់សុទ្ធតែជាអ្នកមានជីវភាពធូរធា។ ដោយយើងនឹងលុបបំបាត់បាតុភាពយកលុយពីភ្ញៀវទេសចរមកអង្គុយលេងតាមឆ្នេរពីក្រុមអាជីវករទាំងនោះ»។

លោក ខេង យ័ន បន្ថែមថា ក្រៅពីនេះ រដ្ឋបាលខេត្តនឹងមានគម្រោងចាក់ខ្សាច់នៅតាមឆ្នេរសមុទ្រកែបឡើងវិញ និងត្រៀមរៀបចំតបណ្តាញអគ្គិសនីចំនួន ២០០ដើម និងបំពាក់អំពូលភ្លើងនៅតាមឆ្នេរចំនួនជិត ៥០០អំពូល។ លោកបន្តថាកិច្ចការងារនេះរដ្ឋបាលខេត្តរំពឹងទុកថានឹងធ្វើឱ្យរួចរាល់មុនចុងឆ្នាំ២០២៣ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក