ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរអាចទូទាត់ជាប្រាក់យ៉ន់របស់ចិន គ្រប់សេវាកម្មទេសចរណ៍ទាំងអស់ទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ អ្នកទេសចរចិនអាចប្រើប្រាស់លុយយ៉ន់គ្រប់សេវាកម្មទេសចរណ៍ទាំងអស់អំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រាប់អ្នកសារព័ត៌នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលទទួលស្វាគមន៍ជើងហោះហើរ ដឹកអ្នកទេសចរចិន មកកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍បានត្រៀម និងរៀបចំជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន តាមរយៈការចងក្រង “China Ready” សម្រាប់ស្វាគមន៍អ្នកទេសចរចិន ដោយបានបណ្តុះបណ្ដាលគ្រប់សេវាកម្ម ដើម្បីសម្រួលដល់អ្នកទេសចរចិនឱ្យទទួលបានអារម្មណ៍រីករាយក្នុងការដើរកម្សាន្តក្នុងប្រទេសកម្ពុជា ជាពិសេសការប្រើប្រាស់លុយចិននៅកម្ពុជា។

លោក ថោង ខុន បានថ្លែងថា៖ «ពិសេសទៅទៀតគឺរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការទូទាត់ជាលុយយ៉ន់គ្រប់សណ្ឋាគារ គ្រប់ភោជនីយដ្ឋានទាំងអស់ គ្រប់សេវាទាំងអស់យើងអាចទទួលលុយយ៉ន់បាន»។

គួរឱ្យដឹងដែរថា រដ្ឋាភិបាលចិនបាន អនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនចេញទៅដើរកម្សាន្ត នៅក្រៅប្រទេសឡើងវិញបាន ដោយតាមការប៉ាន់ប្រមាណ របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងមានអ្នកទេសចរចិន ៨០ម៉ឺន ទៅ១លាននាក់មកលេងកម្ពុជា ខណៈភ្ញៀវទេសចរអន្តរជាតិទូទៅដែលធ្វើដំណើរ តាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសនឹងមកលេងកម្ពុជា ប្រមាណ៣ទៅ ៤លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក