បាត់ដំបង៖ បុរសម្នាក់សង្ស័យមានវិបត្តិស្នេហាបានសម្រេចធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងស្រះទឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលនៅវេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សាកសពបុរសរូបនោះត្រូវបានស្រង់ចេញពីចំណុចស្រះទឹកក្នុងវិមានរំឮកគុណវីរះជនពលី (វិមានសព) ស្ថិតក្នុងក្រុមទី០៧ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ចិន ធូរ៉េន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាបុគ្គលិកហាងបាយ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមប្រភពដដែល ជនរងគ្រោះកាលពីវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីមានការជួបជុំផឹកស៊ីនៅទីកន្លែងកើតហេតុខាងលើ រួចសង្ស័យមានការអាក់អន់ចិត្តអ្វីមួយពាក់ព័ន្ធនិងរឿងស្នេហាហើយទើបជនរងគ្រោះគិតខ្លីសម្រេចធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកក្រឡាទាប ផលិតនៅប្រទេសសូវៀតបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងធ្លាក់ក្នុងទឹកស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យទៅលើសាកសពជនរងគ្រោះដោយមន្រ្តីជំនាញកោលសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ សន្និដ្ឋានបានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាតបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនពិតប្រាកដមែន។
សមត្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕