ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរចាប់បានមេខ្លោង និងអ្នកប្រើប្រាស់គ្រឿងញៀន៩នាក់ និងរឹបអូសគ្រឿងញៀនជាង ៣គីឡូក្រាម

ព្រះសីហនុ៖ មេខ្លោងជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៩នាក់ និងគ្រឿងញៀនជាង ៣គីឡូក្រាមត្រូវបានសមត្ថកិច្ចបង្រ្កាបបាននៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ នៅថ្ងៃទី០១-០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា ជនសង្ស័យទាំង ៩នាក់នោះមានមេខ្លោងជួញដូរគ្រឿងញៀន ៥នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៤នាក់។

នៅថ្ងៃទី០១ ខែកុម្ភៈ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន ៨នាក់ ដោយដកហូតបានថ្នាំញៀន និងវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន១៥កញ្ចប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ៤គ្រាប់ ដបជក់ ចំនួន៣ ទូរស័ព្ទដៃ ចំនួន ៥គ្រឿងរថយន្ត ចំនួន ១គ្រឿង ម៉ូតូ ចំនួន ១គ្រឿង និងប្រាក់ចំនួន ២០ម៉ឺនរៀល។

រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ សមត្ថកិច្ចបានដកហូតរថយន្តចំនួន ៣គ្រឿងដែលជារថយន្តរបស់មេក្លោងជួញដូរគ្រឿងញៀននៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។ រហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ កម្លាំងអាវុធហត្ថបានបន្តទៅចំណុចបន្ទប់ជួល ស្ថិតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតចុងក្រោយ រួមទាំងដកហូតវត្ថុតាងរួមមាន ម្សៅសថ្លា ១កញ្ចប់ធំ ៥កញ្ចប់តូច ជញ្ចីងថ្លឹង១ ដបជក់១ ទូរស័ព្ទ ២គ្រឿង ស្លាកលេខ រថយន្ត២ ម៉ូតូ១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១ ស្លាបព្រាចូកគ្រឿងញៀន១ និងដែកកេះ៣។

លោកឧត្តមសេនីយ៍បានបន្តទៀតថា រហូតដល់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានបន្តពន្លាតសមត្ថកិច្ចទៅបង្រ្កាប និងដកហូតវត្ថុតាងមួយចំនួននៅរាជធានីភ្នំពេញ ដោយដកហូតបាន ក្រាមពណ៌សថ្លា ចំនួន ១កញ្ចប់ តែជនសង្ស័យបានរត់គេចខ្លួនបាត់។

បើតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំង ៩នាក់ និងវត្ថុតាងទាំងអស់ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក