ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្រះបុរាណមួយត្រូវបានអាជ្ញាធរអប្សរាស្ដារឱ្យមានទឹកឡើងវិញក្រោយគោកស្ងួតរាប់រយឆ្នាំមកហើយ

សៀមរាប៖ អាជ្ញាធរអប្សរាបានធ្វើការស្ដារស្រះបុរាណមួយដែលគោកស្ងួតអស់រាប់រយឆ្នាំមកហើយឱ្យមានទឹកខួបប្រាំង ខួបវស្សាឡើងវិញដែលសមិទ្ធផលដ៏ធំធេងនេះមិនត្រឹមតែរក្សាទឹកបាននោះទេ ថែមទាំងអាចការពារប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរផងដែរ។

ស្រះបុរាណនេះមានឈ្មោះថាទន្លេស្ងួតដែលបុព្វបុរសខ្មែរបានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួចជាមន្ទីរពេទ្យសម័យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៤ផ្សេងទៀត ដែលតាំងនៅជុំវិញក្រុងអង្គរធំឡើងក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។

យោងតាមអាជ្ញាធរអប្សរាការជួសជុលទន្លេស្ងួតនេះគឺដោយសារមានការចូលរួមព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលអាចធ្វើឱ្យស្រះបុរាណនេះមានទឹកឡើងវិញដែលអាចស្ដុកទឹកបានដល់ ៧៥ម៉ឺនម៉ែត្រគូប។

ទន្លេស្ងួតនេះ មានបណ្តោយប្រវែង ៨០០ម៉ែត្រ និងទទឹងប្រវែង ៤០០ម៉ែត្រ។

ការស្ដារ និងរៀបចំប្រព័ន្ធធារាសាស្ត្រ នៅតំបន់ទន្លេស្ងួតឱ្យដំណើរឡើងវិញនេះ គឺធ្វើទៅតាមគម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានច្រើនស្កេកស្កះនៅក្នុងតំបន់អង្គរ ប្រយោជន៍ ដើម្បីការពារតំបន់អង្គរ និងក្រុងសៀមរាបទាំងមូល មិនឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាផង ហើយក៏ជាការរក្សាទឹកទុកនៅតាមស្រះបុរាណនានា កសិន្ធុបារាយណ៍ ព្រមទាំងប្រឡាយផងសម្រាប់ជួយទ្រទ្រង់ដល់ប្រាសាទ ព្រមទាំងជាការជួយលើកតម្លៃទេសភាពវប្បធម៌ ក៏ដូចជាការជួយឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជាប្រចាំថ្ងៃផង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក