ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សចំនួន៣នាក់ស្លាប់ និង២នាក់រងរបួសក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះនៅស្រុកកងមាស

កំពង់ចាម៖ មនុស្សចំនួន០៣នាក់បានស្លាប់ និង២នាក់របួស ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះចំនួន១ខ្នង ស្ថិតក្នុងភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកម៉ោងជិត០៥ទាបភ្លឺថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

បើយោងតាមការផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម ផ្ទះដែលឆេះនោះមានម្ចាស់ផ្ទះឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ ៥៦ឆ្នាំ។ ក្នុងហេតុករណ៍អគ្គិភ័យនោះបានបណ្តាលឱ្យមនុស្សចំនួន០៣នាក់បានស្លាប់ និង២នាក់រងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពដដែល អគ្គិភ័យបានត្របាក់ផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់សង្ក័សីក្រោមទំហំ (៦មែត្រ ×៨ម៉ែត្រ) ឆេះអស់ទាំងស្រុង។ ចំពោះមូលហេតុនៃការឆេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ។

អគ្គិភ័យនោះ ត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង៦កន្លះព្រឹក ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក