ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមម៉ូតូឌុប និង PassApp ប្រើហិង្សាដណ្តើមម៉ូយគ្នានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ដោយសារតែការដណ្តើមម៉ូយគ្នានៅច្រកច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្កហិង្សាវាយតប់គ្នា រវាងក្រុមម៉ូតូឌុប និងក្រុមផាអាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ការបើកឆាកប្រយុទ្ធគ្នាយ៉ាងអាណាធិបតេយ្យ រវាងក្រុមម៉ូតូឌុបនិងក្រុមផាអាប់ ដែលមានគ្នាជិត ៥០នាក់ ដោយអ្នកខ្លះមានដំបង និងទាត់ធាក់គ្នាពេញមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ភ្លាមៗកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមន៍ដោយហាមឃាត់បំបែកហ្វូងមិនឱ្យបង្កហិង្សាវ៉ៃគ្នាដែលធ្វើឱ្យប៉ះពាល់សន្តិសុខនិងសណ្តាប់ធ្នាប់។

ក្រុមម៉ូតូឌុបបានប្រាប់ថា មូលហេតុដែលប្រើហិង្សាវ៉ៃតប់គ្នានេះ គឺកើតចេញពីការដណ្តើមម៉ូយគ្នា រវាងក្រុមផាអាប់បានដណ្តើមភ្ញៀវពីក្រុមម៉ូតូឌុប ទើបបង្កហិង្សាកើតឡើងឈានដល់ក្រុមម៉ូតូឌុប និងផាអាប់វ៉ៃគ្នាព្រោះកន្លងមកធ្លាប់បានទំនាស់ដណ្តើមម៉ូយគ្នាបានកើតឡើង២ទៅ ៣ដងហើយតែទំនាស់ត្រឹមពាក្យសំដី។

ដោយឡែកក្រុមផាអាប់បានបញ្ជាក់ស្រដៀងគ្នាថា អំពើហិង្សានេះកើតចេញពីរឿងដណ្តើមម៉ូយគ្នាហើយបង្កឱ្យមានហិង្សាកើតឡើងឈានដល់វ៉ៃតប់គ្នាហើយមានអ្នករបួស។

មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ការប្រទូស្តរាយរវាងក្រុមម៉ូតូឌុប និងក្រុមផាអាប់ ដែលវ៉ៃតប់អ្នកបង្កជាហិង្សាកើតឡើងក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ កម្លាំងបានធ្វើអន្តរាគមន៍រំសាយពួកគាត់ឱ្យបញ្ឈប់សកម្មភាពវ៉ៃតប់គ្នាភ្លាមៗ។

មន្ត្រីនគរបាលអន្តោប្រវេសន៍បានបញ្ជាក់ថា កម្លាំងជំនាញបានស្រាវជ្រាវ និងហៅអ្នកដែលបង្កហិង្សាមកធ្វើកិច្ចសន្យាណែនាំអប់រំ ឱ្យបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់សន្តិសុខ និងសណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវជាតិនិងអន្តរជាតិដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក