ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោថា ជារឿងសោកសៅមួយដែលអ្នកមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានសរសេរសារលាយគ្នាជាចុងក្រោយជូនចំពោះប្អូនថ្លៃរបស់សម្ដេចដែលបានទទួលមរណភាព។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ facebook page របស់សម្ដេចនាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ «ប្អូនស្រីថ្ងៃស្អែកបែកគ្នា! សល់តែមួយយប់ទៀតប៉ុណ្ណោះរូបកាយប្អូននឹងត្រូវបញ្ចុះទៅក្នុងព្រះធរណីដែលជាទីកន្លែងសម្រាកចុងក្រោយរបស់ប្អូន។ បែកគ្នាដោយមិនបានលាគឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារតែនេះជាក្រឹត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់តែ អ្វីជាការសោកស្តាយគឺនៅត្រង់មនុស្សដែលមានអាយុច្រើន ធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង»។

សម្ដេចតេជោបន្ថែមថា ក៏បានរម្លឹកពីភាពចុះសម្រុងគ្រួសារថា ជាគ្រួសារមួយដែលមិនធ្លាប់មានទំនាស់ទោះតូចក្តីធំក្តី មិនដែលមានភាពរកាំរកូសសូម្បីពាក្យសំដីមួយម៉ាត់ ការបែកគ្នាដោយគ្មានពេលជួបវិញពិតជាបានធ្វើឲ្យក្រុមគ្រួសារកាន់តែអាឡោះអាល័យនឹកស្រណោះដល់ពេលដែលកន្លងហួស។

ដូចឆ្នាំកន្លងមកដែរពេលបងប្រុសរបស់សម្ដេចទទួលមរណភាពសម្ដេចមិនបានចូលរួមបុណ្យ៧ថ្ងៃនោះទេព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីប្រជុំពិសេសអាស៊ាននៅសហរដ្ឋអាមេរិក។ លើកនេះពេលប្អូនថ្លៃស្រីទទួលមរណភាពពេលបុណ្យ៧ថ្ងៃ សម្ដេចត្រូវដឹកនាំគណប្រតិភូជាន់ខ្ពស់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនដែលកម្មវិធីនេះបានព្រមព្រៀងគ្នាតាមរយៈការទូតជាងមួយខែមកហើយ។

គួរឱ្យដឹងផងដែរថា លោកស្រី ប៊ុន សុថា គឺជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងដង្ហែរទៅបញ្ចុះនៅវត្តបុទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក