វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

មន្ត្រីនគរបាលចរាចរណ៍អប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់អ្នកដឹកជញ្ជូនក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានបន្តរៀបចំជំនួបជាមួយអ្នកបើកម៉ូតូដឹកម្ហូបឬដឹកទំនិញជូនភ្ញៀវនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងវិធានការនានា បង្ការពីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។

អភិបាលរងក្រុងព្រះសីហនុ លោក អៀម សារិន បានប្រាប់ទៅដល់ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារទាំងអស់ បើទោះជាភ្ញៀវតឿនឲ្យប្រញ៉ាប់យ៉ាងណា ក៏ត្រូវគិតគូរពីសុវត្ថិភាព ចរាចរណ៍ផ្ទាល់ខ្លួនជាចម្បង ពោលមិនត្រូវដឹកដោយល្បឿនលឿនដែលនាំឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ឡើយ។

លោកបានបន្ថែមថា ក្រុងព្រះសីហនុបច្ចុប្បន្ន មានហេដ្ឋារចនាសម្ព័ន្ធស្អាតផ្លូវធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូន។ លោកបានណែនាំឱ្យអ្នកដឹកជញ្ជូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ពស់ ពិសេស គោរពសិទ្ធអ្នកដទៃ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ គីម សុង បានឲ្យដឹងថា កន្លងមកក្នុងក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដែលក្នុងនោះមានទាំងអ្នកស្លាប់ និងអ្នករបួសជាច្រើននាក់ ហើយក៏មានអ្នកបង្កហេតុហេតុជាប់ពន្ធនាគារផងដែរពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក