ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មេដឹកនាំបក្សប្រឆាំងធំតៃវ៉ាន់ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ

កោះតៃវ៉ាន់៖ មេដឹកនាំជើងចាស់នៃគណបក្ស Kuomintang ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេបង្អស់នៃដែនកោះតៃវ៉ាន់ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ រួមជាមួយនិងការជួបជាមួយអ្នកបង្កើតគោលនយោបាយកំពូលរបស់តៃវ៉ាន់ផងដែរ។ នេះបើតាមការបញ្ជាក់របស់គណបក្សនេះផ្ទាល់នៅថ្ងៃចន្ទ ទី០៦ ខែកុម្ភៈនេះ ស្របពេលបច្ចុប្បន្នរដ្ឋាភិបាលកោះតៃវ៉ាន់ ជាមួយរដ្ឋាភិបាលចិន កំពុងមានកំដៅ និងភាពតានតឹងខ្លាំងពាក់ព័ន្ធទៅនឹងបញ្ហានយោបាយ និងយោធា។

ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសម្ពាធជាបន្តបន្ទាប់ទៅលើរដ្ឋាភិបាលតៃវ៉ាន់ក្នុងគោលបំណងបង្គាប់ឱ្យដែនកោះមួយនេះទទួលស្គាល់ខ្លួនថាជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ចិន ដែលក្នុងនោះរួមមានដូចជាការ​ធ្វើ​សមយុទ្ធ​យោធា​ជា​ប្រចាំ​នៅ​ជិត​កោះ​តៃវ៉ាន់ ខណៈរដ្ឋាភិបាលតៃវ៉ាន់នៅតែបន្តក្រាញននៀលដាច់ខាតមិនទទួលស្គាល់ការទាមទាររបស់ចិនឡើយ។ 

គណបក្ស Kuomintang បានអះអាងកាលពីពេលថ្មីៗនេះថា អនុប្រធានរបស់ខ្លួនគឺលោក Andrew Hsia នឹងចាកចេញទៅកាន់ប្រទេសចិននៅថ្ងៃពុធ ហើយជួបលោក Song Tao ដែលជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់ថ្មីរបស់ប្រទេសចិន ដែលត្រូវបានតែងតាំងក្នុងទំនាក់ទំនងកម្រិតខ្ពស់ដ៏កម្ររវាងអ្នកនយោបាយកំពូលមកពីតៃវ៉ាន់ និងចិនដែលកំពុងមានភាពតានតឹងនាពេលបច្ចុប្បន្ន។ គណបក្ស Kuomintang ហៅកាត់ថា KMT បានបញ្ជាក់ថា លោក Andrew Hsia គឺជាអតីតអ្នកការទូតតៃវ៉ាន់ និងធ្លាប់ជាប្រធានក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ ហើយគណៈប្រតិភូរបស់លោកនឹង "ធ្វើការផ្លាស់ប្ដូរ និងការសន្ទនាដោយឈរលើមូលដ្ឋាននៃសមភាព និងសេចក្តីថ្លៃថ្នូរ"។

ជាប្រពៃណីទំនៀមទម្លាប់ទៅហើយ ដែល KMT មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយជាមួយប្រទេសចិន ប៉ុន្តែបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនមានការគាំទ្រលើរដ្ឋាភិបាលទីក្រុងប៉េកាំងឡើយ។ លោក Hsia ធ្លាប់បានទស្សនកិច្ចនៅប្រទេសចិនម្តងកាលពីខែសីហាកន្លងទៅ ក្នុងដំណើរមួយដែលត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលតៃវ៉ាន់ ភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំងបានរៀបចំល្បែងសង្រ្គាមនៅជិតកោះតៃវ៉ាន់ ដើម្បីសម្តែងការខឹងសម្បារក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិដោយមន្រ្តីជាន់ខ្ពស់សភាអាមេរិក លោកស្រី Nancy Pelosi៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក