ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

បំផ្លាញបាយផ្ទះអស់១៧ឆ្នាំគ្មានប្រយោជន៍! ឥឡូវយុវជនដែលកាប់គេដាច់កត្រូវចាប់ខ្លួនត្រៀមទៅស៊ីបាយគុកម្ដង

តាកែវ៖ ករណីសិស្សប្រុសម្នាក់ត្រូវបានជនសង្ស័យដែលជាសិស្សដូចគ្នាកាប់ដាច់-ក នៅតាមផ្លូវជាតិលេខ២ ទាំងកណ្តាលថ្ងៃត្រង់ ស្ថិតនៅចំណុចឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឥឡូវនេះសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន ៣នាក់ដែលជាសិស្សសាលា។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរបានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជាសិស្សចំនួន ៣នាក់ ខណៈពួកគេកំពុងតែសិក្សានៅក្នុងថ្នាក់ក្រោយជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើសិស្សប្រុសអាយុ ១៧ឆ្នាំម្នាក់។

តាមការផ្សាយព័ត៌មានរបស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ជនសង្ស័យទាំង ៣នាក់នោះក្រោយពីបានធ្វើសកម្មភាពកាប់ជនរងគ្រោះស្ទើរតែដាច់កនោះ ពួកគេបានធ្វើពុតជាគ្មានរឿងអីកើតឡើង ដោយមករៀនក្នុងថ្នាក់ជាធម្មតាដើម្បីកុំឱ្យគេសង្ស័យ។ ប៉ុន្តែយ៉ាងណា ឈាមស្រែកស្បែកហៅ ជនសង្ស័យនៅតែមិនអាចគេចផុតពីសមត្ថកិច្ចបានឡើយ។

ជនសង្ស័យទាំង ៣នាក់មានអាយុ ១៧ឆ្នាំ ស្នាក់នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ និងជាសិស្សរៀននៅវិទ្យាល័យសុខអានទន្លាប់ដូចគ្នា។

បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននាំខ្លួនជនសង្ស័យទាំង ៣នាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក