ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលស្វីសនឹងគាំទ្រជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត

ភ្នំពេញ៖ រដ្ឋាភិបាលស្វីសនឹងនៅតែគាំទ្រជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត ខណៈកន្លងមករដ្ឋាភិបាលស្វីសធ្លាប់បានប្រកាសថានឹងជួយគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ៤លានដុល្លារក្នុងមួយឆ្នាំសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

ក្រៅពីនេះរដ្ឋាភិបាលស្វីស និងកម្ពុជា នឹងបន្តភ្ជាប់ទំនាក់ទំនងទ្វេភាគីជំរុញលើវិស័យសុខាភិបាល អភិបាលកិច្ច វិមជ្ឈការ កសិកម្ម សន្តិសុខអាហារ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការបណ្តុះ បណ្តាលវិជ្ជាជីវៈ ការដោះមីន និងជំនួយអភិវឌ្ឍន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-ស្វីស។ល។

ប្រទេសទាំងពីរបានប្រកាសបន្តជំរុញលើវិស័យខាងលើនេះនៅក្នុងឱកាសដែលរដ្ឋលេខាធិការទទួល បន្ទុកអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងការបរទេសស្វីស លោក ហែនរីហ្ស ឆេលិនប៊ែខ (Heinrich Schellenberg) បានចូលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក ចែម វីឌៀ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

លោក ចែម វីឌៀ បានអរគុណដល់ប្រទេសស្វីសចំពោះជំនួយអភិវឌ្ឍដ៏ថ្លៃថ្លាសម្រាប់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងសាទរស្នាដៃការងារដ៏អស្ចារ្យរបស់មន្ទីរពេទ្យគន្ធបុប្ផាចំពោះកុមារ និងស្ត្រីកម្ពុជា។

គូសបញ្ជាក់ថា រដ្ឋាភិបាលស្វីស បានចាប់ផ្តើមជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ឆាចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់បច្ចុប្បន្ននេះ ក្រោយមន្ទីរពេទ្យគុន្ធបុប្ផាបើកដំណើរការរយៈពេល ២ឆ្នាំ ពោលក្នុងឆ្នាំ១៩៩២ ដោយលោកស្ថាបនិក Beat Richner ដើម្បីជួយដល់កុមារក្រីក្រដោយឥតគិតថ្លៃ។

បើទោះបីស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner បានបាត់បង់ជីវិតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មានុ ៧១ឆ្នាំ ប៉ុន្តែលោកនៅតែស្ថិតក្នុងបេះដូងរបស់ប្រជាជនខ្មែរដោយចាត់ទុកលោកជាវីរបុរសដែលចំណាយកម្លាំងកាយចិត្តជួយសង្គ្រោះកុមារកម្ពុជាដោយគ្មានការនឿយហត់។

គូសបញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់វិភាគទានថវិការដ្ឋ និងថវិកាផ្ទាល់ខ្លួន និងកៀរគរថវិកាពីសប្បុរសជនសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យនេះ សំដៅឲ្យមន្ទីរពេទ្យបន្ដផ្តល់សេវាសុខាភិបាលជូនកុមារកម្ពុជា ប្រកបដោយគុណភាព និងដោយឥតគិតថ្លៃសម្រាប់រយៈវែងតទៅមុខទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក