ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ: នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។

ម៉ាស់ដែលផ្តល់ទៅវៀតណាមនេះ មានម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាស់។ ក្រៅពីជួយឧបត្ថម្ភម៉ាស់និងថវិកា សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង។

លើសពីនេះកាកបាទក្រហមកម្ពុជាដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជូនដំណឹងថានឹងបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមវៀតណាមតាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម លោកស្រី ម៉ែន សំអន ក៏បានប្រកាសផ្តល់ប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ដល់សមាគមមិត្តភាពវៀតណាម - កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាដើម្បីជួយក្នុងយុទ្ធនាការបង្ការ Covid-19 របស់ខ្លួននៅប្រទេសវៀតណាម។

ប្រទេសវៀតណាមបាននិងកំពុងរងការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា កម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយម៉ាស់ទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងណេប៉ាល់ផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក