ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

PSG កំពុងស្ថិតក្នុងដំណាក់កាលចរចាកិច្ចសន្យាថ្មីជាមួយ Lionel Messi

បារាំង៖ លោក Luis Campos ទីប្រឹក្សាផ្នែកបាល់ទាត់របស់ក្លិប Paris Saint-Germain បានបញ្ជាក់ថា លោកនឹងមានភាពរំភើបរីករាយខ្លាំង ប្រសិនបើកំពូលកីឡាករ Lionel Messi យល់ព្រមក្នុងការបន្តកិច្ចសន្យាថ្មីនៅទឹកដីបារាំងជាមួយក្លិបជើងឯកលីគកំពូលនេះ។ 

ម្ចាស់ពាន Ballon D'or ៧សម័យកាល វ័យ៣៥ឆ្នាំរូបនេះបានសម្រេចនូវមហិច្ឆតាពេញមួយជីវិតរបស់លោកក្នុងការឈ្នះពានរង្វាន់ World Cup ក្នុងខែធ្នូ ប៉ុន្តែបានរក្សាទម្រង់លេងគួរឱ្យចាប់អារម្មណ៍នៅពេលលោកត្រលប់មកកាន់ប្រទេសបារាំងវិញ។ ថ្មីៗនេះ Messi ទើបតែបានស៊ុតបញ្ចូលទីក្នុងជំនួបទល់នឹងក្លិប Montpellier ព្រមទាំងគ្រាប់បាល់ទល់នឹង Toulouse និងជាគ្រាប់បាល់ទី១០ ក្នុងរដូវកាលនេះនៅ Ligue1។

Lionel Messi ចូលរួមជាមួយ PSG កាលពីឆ្នាំ២០២១ ជាមួយកិច្ចសន្យា ២រដូវកាល ជាមួយលក្ខខណ្ឌអាចបន្តកិច្ចសន្យាបន្ថែមបាន ក្រោយពីការចាកចេញពីក្លិប FC Barcelona ជាក្លិបដែលលោកប្រកបអាជីពតាំងពីដំបូងមក។ លោក Campos បានប្រាប់ទូរទស្សន៍ TF1 ថា៖ "ពួកយើងកំពុងស្ថិតក្នុងការពិចារណាជាមួយគ្នា ខ្ញុំមិនអាចលាក់បាំងបានទេថា ពួកយើងរីករាយនឹងមានគាត់ (Messi) ក្នុងគម្រោងរបស់យើង ដែលគេអាចបន្តជាមួយយើងបាន"។

ទម្រង់លេងល្អរបស់ Messi កំពុងជួយសម្រួលបានច្រើនទៅលើបញ្ហារបស់ PSG ជាពិសេសអវត្តមានរបស់ Kylian Mbappe ដោយសារបញ្ហារបួស និងជាពិសេសការជួបគ្នាជាមួយ Bayern Munich វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។ 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Paris Saint-Germain កំពុងឈរនៅកំពូលតារាង Ligue1 មាន ៥០ពិន្ទុក្រោយឆ្លងកាត់ ២២ប្រកួត តាមពីក្រោយដោយ Marseille និង Lens មាន ៤៦ពិន្ទុក្រោយឆ្លងកាត់ ២២ប្រកួតដូចគ្នា។ ប្រកួតបន្ទាប់ PSG នឹងត្រូវជួប Marseille ក្នុងពាន Coupe de France នាថ្ងៃទី០៩ ខែកុម្ភៈ មុនបន្តប៉ះ Monaco នាថ្ងៃទី១១ ខែកុម្ភៈខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក