ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមជាមួយកាកបាទក្រហមក្នុងការស្តារ និងជំរុញជីវភាពរបស់ពលរដ្ឋ

ព្រះសីហនុ៖ កាកបាទក្រហមកម្ពុជាបានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមជាមួយកាកបាទក្រហមក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈម ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

ការអំពាវនាវនេះធ្វើឡើងស្របពេលដែលកាកបាទក្រហមកម្ពុជាបានប្រារព្ធពិធីផ្សព្វផ្សាយលើប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ជូនដល់និស្សិតប្រមាណ ២០០អង្គនិងនាក់ នៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តព្រះសីហនុកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមាន អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ។

នៅឆ្នាំ២០២៣នេះកាកបាទក្រហមកម្ពុជាបានសម្រេចបន្តផ្អាកការប្រារព្ធមិទី្ទងថ្នាក់ជាតិ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ប៉ុន្តែនៅតែបន្តរក្សាការអំពាវនាវឱ្យសប្បុរសជនចូលរួមបរិច្ចាគដោយសទ្ធាជ្រះថ្លា និងស្ម័គ្រចិត្តដល់កាកបាទក្រហមកម្ពុជា តាមរយៈប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានអំពាវនាវឱ្យសប្បុរសជនបន្ត ចូលរួមឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងក្នុងស្មារតីនៃវប្បធម៌ចែករំលែកដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិមានមូលនិធិសម្រាប់បន្តផ្តល់សេវាកម្មមនុស្សធម៌ ឆ្លើយតបសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នករងគ្រោះទាំងទ្បាយ ដើម្បីបរិយាបន្នសង្គមដោយមិនទុកនរណាម្នាក់ចោល និងដោយពុំមានការរើសអើងពូជសាសន៍ ជំនឿសាសនា និងប្រកាន់និន្នាការនយោបាយឡើយ។

សូមរំលឹកថា កាកបាទក្រហមកម្ពុជាបានចាប់បដិសន្ធិកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយដែលជាសមាជិកទី៨៥ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ចលនាអន្តរជាតិរបស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានកំណត់យកថ្ងៃទី០៨ ខែឧសភា ដែលជាថ្ងៃខួបកំណើតស្ថាបនិករបស់ចលនា លោក ហង់រី ឌុយណង់ ធ្វើជាទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចាប់តាំងពីឆ្នាំ១៨៦៣ រហូតមកដល់ឆ្នាំ២០២៣នេះ គឺខួបទី១៦០ឆ្នាំហើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក