វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

បវរកញ្ញាកម្ពុជា ២រូបទៀត ឈ្នះមកុដបវរកញ្ញានៅប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖ យុវតីដែលជាតំណាងបវរកញ្ញាកម្ពុជា ២រូបបានឈ្នះមកុដក្នុងការប្រកួតកម្មវិធីបវរកញ្ញា ២ផ្សេងគ្នាគឺ Little Miss Global 2023 និង Miss Teen Global 2023 នៅក្នុងប្រទេសម៉ាឡេស៊ី នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យុវតី ឆដា មុន្នីនាថ អាយុ ១២ឆ្នាំ បានឈ្នះមកុដបវរកញ្ញា Little Miss Global 2023 ខណៈនាពេលប្រកួតឈុតតំណាងជាតិក្នុងកម្មវីធីប្រកួតនេះ បវរកញ្ញាកម្ពុជាក៏បានឈ្នះឈុតតំណាងជាតិល្អជាងគេផងដែរ ដោយបានគ្រងឈុត ឧទ្ទិសវារី បទ្មមុខី បទីបសិរី ដែលតំណាងឱ្យការឧទ្ទិស ឬការដឹងគុណដល់ព្រះគង្គារ ឬព្រះម៉ែគង្គា ទេវីដែលមានព្រះភ័ក្រ្កស្រស់ដូចផ្កាឈូក កាន់ប្រទីបដែលនាំមកសិរីសួស្ដី ឬភាពសុខសាន្ត។

ដោយឡែកយុវតី គង់ ច័ន្ទណារីយ៉ា ក្នុងវ័យ ១៣ឆ្នាំ បានឈ្នះមកុដ Miss Teen Global 2023 ព្រមទាំងឆ្លើយសំណួរក្នុងវគ្គសំណួរ-ចម្លើយ បានយ៉ាងល្អដោយភាពជឿជាក់។ ជាមូយគ្នានានេះ បវរកញ្ញារូបនេះក៏បានឈ្នះក្នុងវគ្គឈុតតំណាងជាតិដូចគ្នា ដោយបានគ្រងឈុត សន្តិអប្សររង្សី មានន័យថា កុលស្ត្រីនៃសន្តិភាព។

ក្នុងកម្មវិធីប្រកួតបវរកញ្ញាទាំង២កម្មវិធីនេះ បវរកញ្ញាកម្ពុជាទាំង២រូបបានខំប្រឹងប្រែងបញ្ចេញសមត្ថភាពប្រកួតបានយ៉ាងល្អ ដោយអាចទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មការរហូតអាចឈ្នះគ្រងមកុដទាំង២រូបតែម្តង បើទោះជាឋិតក្នុងវ័យក្មេងពិតមែនក៏បវរកញ្ញាទាំង២រូបនៅតែមានឆន្ទៈក្លាហានក្នុងការប្រកួតលំដាប់អន្តរជាតិនេះ។

ជ័យជម្នះជាបន្ទាប់នៃវិស័យបវរកញ្ញារបស់កម្ពុជានេះ បានធ្វើឱ្យសន្ទុះការគាំទ្រកើនឡើងការប្រកួតបវរកញ្ញា និងទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើន មិនថាជាតិនិងអន្តរជាតិ ក៏ជាមោទនភាពមួយសម្រាប់ជាតិ ដែលមានបេក្ខភាពជាយុវតីខ្មែរក្លាហាន មានសមត្ថភាពប្រកួតកម្រិតអន្តរជាតិច្រើនវិញ្ញាសារមិនត្រឹមតែជាការប្រកួតសម្រស់នោះទេ។

គួរឱ្យដឹងដែរថា Miss Teen Global 2023 បវរកញ្ញាកម្ពុជា គង់ ចន្ទ័ណារីយ៉ា បានឈ្នះមកុដ ខណៈឡាវ និងថៃ ជាប់លំដាប់លេខ២ និងលេខ៣ និងហ្វីលីពីន បានលំដាប់លេខ៤ ចំណែកលំដាប់លេខ៥ បានទៅលើឥណ្ឌូនេស៊ី ដោយឡែកសម្រាប់មកុដបវរកញ្ញាឯក Little Miss Global 2023 បានទៅលើបវរកញ្ញាកម្ពុជា ឆដា មុន្នីនាថ ខណៈថៃ និងម៉ាឡេស៊ីបានលំដាប់លេខ២និងលេខ៣ និងលេខ៤ បានលើ Botswana និងលេខ៥ បានទៅប្រទេសឥណ្ឌូនេស៊ី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក