ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសទីតាំងហានិភ័យចំនួន៥

ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៥រួមមាន៖

១, ផ្សារ ម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖៤០ ដល់១៦៖២០​ មូលហេតុអ្នកជំងឺកូវីដ-១៩ មានគ្នា២នាក់ បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ។

២, ផ្សារ បាយ័ន (Bayon Market) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖៣០​ មូលហេតុអ្នកជំងឺកូវីដ-១៩ មានគ្នា២នាក់ បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ។

៣, ផ្សារទំនើប សូភើស៊្ទរ (Cambodian Superstore) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៣០​ ដល់ម៉ោង១៥៖០០ មូលហេតុអ្នកជំងឺកូវីដ-១៩ មានគ្នា២នាក់ បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ។

៤, ហាង វីន សូ (WINSOU) សាខាផ្សារដីហុយ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០១៩ (ផ្លូវហាណូយ) សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ម៉ោង ១៥៖០០ មូលហេតុអ្នកជំងឺកូវីដ-១៩ មានគ្នា២នាក់ បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ។

៥, គ្លូប៊ល ហៅស៍ (Global House) ដែលមានទីតាំងស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ មូលហេតុអ្នកជំងឺកូវីដ-១៩ ជាច្រើននាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៥នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក