ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជិះយ៉ាងមិច! លើកោះសោះបុកបង្គោលភ្លើងបណ្ដាលឱ្យមនុស្សស្លាប់កើត

ព្រះសីហនុ៖ ស្ត្រីជនជាតិចិន ២នាក់ រងរបួសធ្ងន់ស្រាល និងក្មេងប្រុសម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់បើករថយន្តបុកបង្គោលភ្លើង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតនៅម៉ោង ១៦:១០នាទី ល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចពយយាយម៉ៅលើផ្លូវបេតុង ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដោយការធ្វេសប្រហែសនេះ បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក UTV ពណ៍ខៀវ បើកបរដោយស្ត្រីឈ្មោះ YAN BAIHUI អាយុ ៣៤ឆ្នាំ ជនជាតិចិន រួមដំណើរដោយឈ្មោះ LIU CHUNQING អាយុ ៦០ឆ្នំា ជនជាតិចិន រងរបួស។ និងក្មេងប្រុសតូចឈ្មោះ CHE YUTAI អាយុ ១៨ខែ (ស្លាប់)។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តបានបើកបរចេញពីភូមិសុខសាន្ត ឆ្ពោះទៅភូមិកោះតូចនៅលើផ្លូវបេតុង លុះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅស្ដាំបុក និងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវបណ្ដាលអោយខូចខាតរថយន្តផ្នែកខាងមុខនិងវៀចបង្គោលភ្លើង ១ដើម។

បច្ចុប្បន្នរថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកោះរ៉ុងរង់ចាំដោះស្រាយតាមក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក