ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាករ ព្រំ សំណាង ពិតជាសំណាងដូចឈ្មោះមែនដែលផ្តួលដណ្តើមខ្សែក្រវាត់នៅប្រទេសថៃ

ថៃ៖ កីឡាករជម្រើសជាតិ ព្រំ សំណាង បានដណ្តើមខ្សែក្រវាត់ដោយផ្តួលកីឡាករជនជាតិអង់គ្លេស Thomas Carpenter ក្នុងទឹកទីមួយក្នុងព្រឹត្តិការណ៍ Thai Fight នៅទីក្រុងបាងកក ប្រទេសថៃកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នំា២០២៣។

កីឡាករ ព្រំ សំណាង បានយកឈ្នះដៃគូនៅតែត្រឹមទឹកទីមួយដោយប្រើជង្គង់អុកលើដៃគូប្រកួតធ្វើឱ្យចុកឆ្អល់មិនអាចតដៃបាន លើប្រភេទទម្ងន់ ៧៨គីឡូក្រាម។

កីឡាករ ព្រំ សំណាង មានអាយុ ៣៨ឆ្នាំ មានកម្ពស់ ១ម៉ែត្រ៨៣ មានទម្ងន់ ៧៨គីឡូក្រាម ប្រកួតឈ្នះចំនួន ១៤០លើក ចាញ់ចំនួន ១២លើក និងស្មើចំនួន ៣លើក។ ចំណែកកីឡាករ Thomas Carpenter ជាជនជាតិអង់គ្លេសមានអាយុ ២៩ឆ្នាំ ទម្ងន់ ៧៨គីឡូក្រាម កម្ពស់ ១ម៉ែត្រ៨៦ ប្រកួតឈ្នះចំនួន ៦៩លើក ចាញ់ ១៧លើក និងស្មើចំនួន ២លើក។

ផេក Hun Manet - C.O.Army Office បានសរសេរអបអរសាទរកីឡាករ ព្រំ សំណាងដែលបានដណ្តើមខ្សែក្រវាត់Thai Fight ដោយផ្តួលកីឡាករ Thomas Carpenter ក្នុងទឹកទីមួយ។

ជ័យជម្នះរបស់កីឡាករ ព្រំ សំណាងលើកនេះ បានធ្វើឱ្យប្រជាជនខ្មែរមានមោទកភាពជាខ្លាំងលើការខិតខំប្រឹងធ្វើឱ្យគុនខ្មែរទទួលបានការគាំទ្រលើឆាកអន្តរជាតិ។ ជាក់ស្តែងសប្បុរសជនជាច្រើនបាននាំគ្នាឧបត្ថម្ភជាទឹកប្រាក់ជាច្រើនដល់កីឡាករ ព្រំ សំណាង ដែលបានខិតខំប្រកួតឈ្នះដៃគូនៅក្នុងសង្វៀនThai Fight៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក