ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Harry Kane ស៊ុតបំបែកកំណត់ត្រា និងជួយរក្សាគម្លាតនាំមុខរបស់ Arsenal

អង់គ្លេស៖ ក្តីសង្ឃឹមរបស់ Manchester City ក្នុងការកាត់បន្ថយគម្លាត ២ពិន្ទុពីក្រុមកំពូលតារាង Arsenal ត្រូវបានរសាត់បាត់ក្រោយពេលដែល Harry Kane បំប៉ោងសំណាញ់ទីមួយគ្រាប់ ជួយឱ្យ Tottenham Hotspurs ដណ្តើមបាន ៣ពិន្ទុនៅទឹកដីរបស់ខ្លួន និងបន្ថយគម្លាតពិន្ទុពីក្រុមលេខ ៤ Newcastle United ព្រមទាំងជួយឱ្យ Arsenal នៅតែបន្តរក្សាគម្លាតនាំមុខដាច់ ៥ពិន្ទុពីក្រុមលេខ ២ ដដែល។ 

គ្រាប់បាល់មួយគ្រាប់ដ៏មានន័យរបស់ Harry Kane នៅនាទីទី១៥យប់មិញនេះ បានជួយឱ្យរូបគេក្លាយជាកីឡាករដ៏សំខាន់និងជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេបំផុតឱ្យក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ ដោយស៊ុតបញ្ចូលទីឱ្យ Spur សរុបចំនួន ២៦៧គ្រាប់ បំបែកកំណត់ត្រារបស់អតីតកីឡាករ Jimmy Greaves ដែលកាន់កាប់តាំងពីឆ្នាំ១៩៧០។

ជ័យជម្នះនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ Arsenal បានចេញមកអបអរណែនណាន់តាន់តាប់ពាសពេញផ្លូវ Seven Sisters បន្ទាប់ពីនៅតែបន្តរក្សាគម្លាតនាំមុខ ទោះបីជាទើបតែបរាជ័យទល់នឹងក្រុមតំបន់បាតតារាង Everton កាលពីយប់ថ្ងៃសៅរ៍ក៏ដោយ។ 

Manchester City លេងបាន ២១ប្រកួតកំពុងឈរនៅចំណាត់ថ្នាក់លេខ ២ ដោយមាន ៤៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal មាន ៥០ពិន្ទុ ប៉ុន្តែទើបលេងបាន ២០ប្រកួតប៉ុណ្ណះ ខណៈក្រុមទាំងពីរនឹងជួបគ្នានៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ។ ដោយឡែក Tottenham Hotspurs ក្នុងការប្រកួតយប់មិញពុំមានវត្តមានអ្នកចាំទី Antonio Conte ឡើយដោយបុរសជនជាតិអ៉ីតាលីរូបនេះកំពុងសម្រាកព្យាបាលជម្ងឺក្រោយវះកាត់នៅមន្ទីរពេទ្យ ហើយបច្ចុប្បន្ក្នក្រុមរបស់លោកកំពុងឈរលេខ ៥ មាន ៣៩ពិន្ទុ ក្រោយលេងបាន ២២ប្រកួត តាមពីក្រោយ Newcastle United ឈរនៅលេខ ៤ មាន៤០ពិន្ទុ និងទើបលេងបាន ២១ប្រកួតប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក