លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

នាយករដ្ឋមន្ត្រីបង្ហាញរូបថតដ៏កម្រមួយសន្លឹកក្នុងពេលចុះពិនិត្យទ័ពក្នុងឆ្នាំ១៩៧៨

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវរូបភាពមួយសន្លឹកដែលបានថតក្នុងឆ្នាំ១៩៧៨ ពេលដែលសម្ដេចចុះពិនិត្យទ័ពមុនវ៉ៃខ្មែរក្រហម៦ខែ។

ក្នុងរូបថតនេះសម្ដេចតេជោ ហ៊ុន សែន ពាក់វ៉ែនតា សក់នៅខ្មៅ ក្នុងសំលៀកបំពាក់អាវកឌុប បង់ក្រមា ស្លៀកខោជើងវែងយ៉ាងសមសួន បោះជំហានដើរក្នុងព្រៃមួយកន្លែង។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមថា៖ «រូបថតដ៏កម្រដែលទើបរកឃើញដែលនេះជាដំណើរត្រួតពិនិត្យភូមិសាស្រ្តដើម្បីហ្វឹកហ្វឺនកងវរសេនាតូចលេខ២៤៦ (24/6/1978) នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រត់ទៅសុំជំនួយពីប្រទេសវៀតណាម។ ដោយសារការសម្រេចចិត្តដ៏ត្រឹមត្រូវនេះហើយទើបសម្ដេចអាចកសាងកម្លាំងយុទ្ធជនខ្មែរ ក្រោមជំនួយវៀតណាមបានបើកការវាយប្រហារលើខ្មែរក្រហមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ ប្រើពេល១៣ថ្ងៃ វ៉ៃដល់រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បញ្ចប់របបដឹកនាំខ្មៅងងឹតរបស់ ប៉ុល ពត ពីកម្ពុជា និងបន្តដឹកនាំកម្ពុជាដល់បច្ចុប្បន្ន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក