ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សនានាផ្ញើសាររំលែកទុក្ខចំពោះមរណភាពប្អូនពៅរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ គណបក្សមួយចំនួនបានសរសេរលិខិតចូលរួមរំលែកទុក្ខជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាព លោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនពៅបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ប្រធានគណបក្សភ្លើងទៀន ទាវ វណ្ណុល នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្ញើសាររំលែកមរណទុក្ខដ៏សែនក្រៀមក្រំជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកស្រី ប៊ុន សុថា បានទៅកាន់សុគិតភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រធានគណបក្សភ្លើងទៀនបានចាត់ទុកការបាត់បង់ប្អូនស្រីជាទីគោរពស្រឡាញ់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការបាត់បាត់ភរិយា មាតា មាតាក្មេក និងជីដូនប្រកបដោយព្រហ្មវិហារធម៌នៃគ្រួសារសព។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានគណបក្សចំនួន២ទៀត គឺប្រធានគណបក្សយុវជនកម្ពុជា និងប្រធានគណបក្សសញ្ជាតិកម្ពុជា បានសរសេរលិខិតចូលរួមមរណទុក្ខជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានសរសេរក្នុងលិខិតរំលែកទុក្ខដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយសម្ដេចតេជោ យ៉ាងក្រៀមក្រំបំផុត សូម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារសព មេត្តាទទួលការ ចូលរួមរំលែកទុក្ខពីយើងខ្ញុំដោយក្តីគោរពបំផុត»។

ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង ក៏បានសរសេរលិខិតផ្ញើជូនសម្តេចទាំងទ្វេដូច្នេះថា៖ «ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាទាំងអស់នៃគណបក្សសញ្ជាតិកម្ពុជា មានសេចក្តីសោកស្តាយ ទុក្ខក្រៀមក្រំក្រៃលែង និងសូមចូលរួមរំលែកទុក្ខនេះជាមួយសម្តេចទាំងទ្វេ និងក្រុមគ្រួសារសព លោកជំទាវ ប៊ុន សុថា ដោយសេចក្តីសង្វេក និងសេចក្តីគោរព»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតថ្លែងអំណរគុណជូនដល់សមាជិក សមាជិកានៃគណបក្សទាំង៣ ដែលបានផ្ញើលិខិតចូលរូមរំលែកទុក្ខចំពោះមរណភាពប្អូនស្រីបង្កើតជាទីស្រឡាញ់ស្មើជីវិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមបញ្ជាក់ថា លោកស្រី ប៊ុន សុថា គឺជាប្អូនស្រីពៅរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សពលោកស្រីត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងដង្ហែរទៅបញ្ចុះនៅវត្តបុទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក