BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៣៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៧៩ករណី ខណៈអ្នកជំងឺ ៩២៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៦៦,៣៣៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,០៧៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥៧,៩៥៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៦,០០០ករណី៕