ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Andrew Tate ចង់បង្កើតមូលនិធិការពារសិទ្ធិបុរស

រ៉ូម៉ានី៖ អតីតអ្នកប្រដាល់សេរី និងជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ដែលបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលរ៉ូម៉ានីចាប់ឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភបំពាន និងជួញដូរមនុស្ស Andrew Tate បានសរសេរបង្ហោះលើបណ្ដាញសង្គម Twitter របស់លោកថាលោកនឹងបង្កើតមូលនិធិការពារបុរសពីការចោទប្រកាន់ដែលមិនត្រឹមត្រូវ។

លោក Andrew ដែលត្រូវបានអាជ្ញាធររ៉ូម៉ានីចាប់ខ្លួនជាមួយនឹងប្អូនប្រុសកាលពីចុងឆ្នាំ២០២២ បានសរសេរនៅលើ twitter របស់លោកថា៖ «ខ្ញុំសូមបញ្ជាក់អំពីការចង់បានរបស់ខ្ញុំពីក្នុងពន្ធនាគារ។ ខ្ញុំនឹងបរិច្ចាគលុយ ១០០លានដើម្បីចាប់ផ្ដើមមូលនិធិការពារមនុស្សប្រុសអំពីការចោទប្រកាន់ដែលមិនត្រឹមត្រូវ»។

យើងមិនដឹងថាលុយ ១០០លាននេះគឺលោកចង់សំដៅ ១០០លានដុល្លារ ឬក៏ ១០០លានលុយរ៉ូម៉ានីនោះទេ ខណៈមនុស្សមួយចំនួនបានប្រតិកម្មថាជារឿងអស់សំណើច និងមួយចំនួនថាដល់ពេលដែលត្រូវរកភាពត្រឹមត្រូវសម្រាប់បុរសដែលរងការចោទប្រកាន់ដោយមិនត្រឹមត្រូវពីស្ត្រី ឬដៃគូររបស់ខ្លួនហើយ។

គួរឲ្យដឹងផងដែរថា Andrew Tate ទទួលបានភាពល្បីល្បាញក្នុងឆ្នាំ២០១៦ នៅពេលដែលគាត់ត្រូវបានដកចេញពីកម្មវិធីទូរទស្សន៍ Big Brother របស់ចក្រភពអង់គ្លេស ដោយសារវីដេអូដែលបង្ហាញឱ្យឃើញគាត់វាយប្រហារនារីម្នាក់។

គាត់បានបន្តទទួលបានភាពល្បីល្បាញតាមបប្រព័ន្ធអ៊ីនធឺណិតក្រោយពី Twitter ដកគាត់ចេញបន្ទាប់ពីគាត់និយាយថាស្ត្រីគួរតែទទួលខុសត្រូវចំពោះការរំលោភផ្លូវភេទ។ តែត្រូវបានបើកឲ្យគាត់វិញក្រោយពី Elon Musk កាន់កាប់ Twitter។

លោក Tate ត្រូវបានហាមប្រាមពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដូចជា YouTube, Facebook និង Instagram ដោយ TikTok ក៏ដកគាត់ចេញដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក