ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីប្រាប់ឲ្យក្រុមអ្នកនយោបាយអាក្រក់ឲ្យរក្សាភាពជាមនុស្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលដែលកាន់ទុក្ខប្អូនថ្លៃដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រកន្លងទៅ បានផ្ដាំទៅឲ្យក្រុមអ្នកនយោបាយអាក្រក់ដែលបានប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចឲ្យរក្សាភាពជាមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ facebook page របស់សម្ដេចនាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដោយបានរៀបរាប់អំពីការបាត់បង់បងប្អូនរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតដោយបានបាត់បង់បងប្រុសក្នុងសម័យខ្មែរក្រហម និងបច្ចុប្បន្នបានបាត់បង់ប្អូនស្រីម្នាក់ទៀត។

សម្ដេចតេជោ បានឲ្យដឹងថានៅមុននេះបន្តិច ក្រុមជនអាក្រក់ដែលនៅបរទេសក៏បានចូលមកប្រមាថដល់សម្ដេចគតិព្រឹទ្ធបណ្ឌិតថែមទៀត ក្នុងពេលដែលក្រុមគ្រួសារកំពុងមានទុក្ខ។

សម្ដេចតេជោបានផ្ដាំទៅឲ្យជនទាំងនោះថាបើសិនជាមេរបស់ពួកគេមិនមានភាពជាមនុស្សសូមឲ្យពួកគេរក្សាភាពជាមនុស្សផង។

សម្ដេចថា៖ «មុននេះបន្តិចក្រុមអាក្រក់នៅក្រៅប្រទេសថាភរិយាខ្ញុំកំពុងមានជម្ងឺជាទម្ងន់ក្នុងពេលដែលភរិយាខ្ញុំមិនបានឃ្លាតឆ្ងាយពីប្អូនស្រីតាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារម្ឈូស។ ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថាបើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក