វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ផ្លូវមួយចំនួននៅភ្នំពេញនឹងត្រូវបិទដើម្បីរៀបចំដង្ហែសពលោកស្រី ប៊ុន សុថា នៅថ្ងៃទី៧ ខែកុម្ភៈ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់ពីពលរដ្ឋនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ដោយសារនឹងត្រូវបិទផ្លូវមួយចំនួនដើម្បីសម្រួលចរាចរណ៍ក្បួនដង្ហែសពប្អូនពៅរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតលោកស្រី ប៊ុន សុថា។

ផ្លូវដែលក្បួនដង្ហែសពឆ្លងកាត់រួមមាន ផ្លូវលេខ២៨៥ បត់ស្តាំតាមបណ្តោយផ្លូវលេខ៥១៦ ឆ្ពោះទៅផ្លូវលេខ៧០ ហើយបន្ត ទៅរង្វង់មូលគួចកាណុង បត់តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្តុបបេកាស បន្តក្បួនដង្ហែតាម មហាវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ បន្តតាមមហាវិថីព្រះសីហនុ រហូតដល់ មហាវិថីព្រះសុធារស ផ្លូវលេខ២៤០ និងផ្លូវឧកញ៉ាស៊ូស៊្រុន រួចចូលទីតាំងប្រារព្ធពិធីនៅវត្តបទុមវតី។

ការដង្ហែសពនេះនឹងធ្វើនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់យោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវពិធីដង្ហែខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

គួរឱ្យដឹងផងដែរថា លោកស្រី ប៊ុន សុថា គឺជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងដង្ហែរទៅបញ្ចុះនៅវត្តបុទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក