ភ្នំពេញ៖ នៅថ្ងៃទី៥ កុម្ភៈ ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន ២នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ កុម្ភៈ ២០២៣។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៩៨នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦៣៣នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៧០ករណី(ជាប្រភេទអូមីក្រុង) ៕