ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសឥណ្ឌានឹងជំរុញបង្កើនទំនាក់ទំនងបច្ចេកវិទ្យាការពារជាតិជាមួយកម្ពុជា

ឥណ្ឌា៖ ទីប្រឹក្សារងសន្តិសុខជាតិនៃសាធារណរដ្ឋឥណ្ឌា លោក វីក្រម មីស្រ៊ី (Vikram Misri) បានបញ្ជាក់ថាឥណ្ឌាមានទិសដៅឆ្ពោះទៅមុខជាមួយកម្ពុជាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យាឌីជីថល និងការពារជាតិ។

លោកបានបញ្ជាក់ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីក្រុងញ៉ូវដេលី កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបនេះលោក វីក្រម មីស្រ៊ី បានសម្តែងក្តីរីករាយស្វាគមន៍ចំពោះការមកដល់ប្រទេសឥណ្ឌារបស់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការនៅក្នុងឆ្នាំ១៩៥២។

លោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ និងបានបញ្ជាក់ផងដែរអំពីការគាំទ្ររបស់ប្រទេសឥណ្ឌាចំពោះទិសដៅនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យាឌីជីថល និងការពារជាតិ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្ររបស់ប្រទេសឥណ្ឌាក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងគ្រាលំបាក ដែលពិតជាបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ស្មោះត្រង់ដោយមិនអាចបំភ្លេចបាន។

លោក ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវក្តីរីករាយចំពោះការគាំទ្ររបស់ លោកទីប្រឹក្សារងសន្តិសុខជាតិ លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរជានិយាយជារួម និងនិយាយដោយឡែកក្នុងកម្រិតកងទ័ពជើងគោក ដែលកំពុងមានវឌ្ឍនភាពជឿនលឿនតាមរយៈការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។

គួរឲ្យដឹងដែរថា ការធ្វើទស្សនកិច្ចទៅប្រទេសឥណ្ឌារបស់លោក ហ៊ុន ម៉ាណែត នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់តាំងពីឆ្នាំ១៩៥២ មក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក