ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រនិងព្រះរវរាជមាតាចូលរួមមរណៈទុក្ខចំពោះការបាត់បង់ លោកស្រី ប៊ុន សុថា

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនទៅដល់ក្រុមគ្រួសាររបស់លោកស្រី ប៊ុន សុថា ទ្រង់ព្រះសម្តែងនូវសេចក្ដីសោកស្ដាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។

ក្នុងព្រះរាជសារលិខិតផ្ញើឲ្យលោក តាន់ បញ្ញាវុធ ព្រះបរមនាថ នរោត្តម សីហមុនី មានរាជអង្ការថា៖ «មរណភាពនៃលោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ភរិយា ម្តាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប ជាទីគោរពស្រឡាញ់នៃមហាជន និងបានចូលរួមយ៉ាងសកម្មបំផុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។ ខ្ញុំសូមសម្ដែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា និងសូមវិញ្ញាណក្ខន្ធ លោកជំទាវ អញ្ជើញទៅកាន់សុគតិភពកុំបីខាន»។

ជាមួយគ្នានេះព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្ដែងនូវការសោកស្តាយចំពោះក្រុមគ្រួសារសពផងដែរ។

គួរឱ្យដឹងផងដែរថា លោកស្រី ប៊ុន សុថា គឺជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងដង្ហែរទៅបញ្ចុះនៅវត្តបុទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក