ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាស្របពេលប្អូនស្រីពៅរបស់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតទទួលមរណភាព បងស្រីច្បងក៏កំពុងសម្រាកព្យាបាលជំងឺទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនដឹងថាបងស្រីទី១របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអាចចូលរួមបុណ្យសពប្អូនស្រីពៅបានឬទេខណៈពេលនេះគាត់ក៏កំពុងសម្រាកព្យាបាលជំងឺដែរនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើហ្វេសបុកផេករបស់សម្ដេចនៅរសៀលថ្ងៃទី៤ ខែកុម្ភៈនេះដោយបានប្រៀបធៀបស្ថានភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅពេលនេះទៅនឹងស្ថានភាពដែលសម្ដេចបាត់បងសម្ដេចទេពញាណ ហ៊ុន ណេង ដូចគ្នា។

សម្ដេចតេជោសរសេរថា៖ «ឆ្នាំមុនបងប្រុសទីពីរមរណភាពក្នុងពេលបងប្រុសទីមួយកំពុងឈឺធ្ងន់មិនអាចផ្តល់ដំណឹងឲ្យគាត់ដឹងបាន។ ឆ្នាំនេះប្អូនស្រីពៅចែកឋានក្នុងពេលបងស្រីទីមួយកំពុងព្យាបាលជម្ងឺមិនដឹងថាតើគាត់អាចចូលរួមបុណ្យសពប្អូនស្រីពៅបានឬអត់?»។

គួរឱ្យដឹងផងដែរថា លោកស្រី ប៊ុន សុថា គឺជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងដង្ហែរទៅបញ្ចុះនៅវត្តបុទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើហ្វេសបុកផេករបស់សម្ដេចនៅល្ងាចដែលនោះដោយបានលើកឡើងពី «ក្រិត្យក្រមធម្មជាតិឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក