ភ្នំពេញ៖ នៅថ្ងៃទី៤ កុម្ភៈ ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់, និងមានអ្នកជំងឺជាសះស្បើយ៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ កុម្ភៈ ២០២៣។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៩៧នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦៣១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៦៩ករណី(ជាប្រភេទអូមីក្រុង) ៕