ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ចូលរួមរំលែកទុក្ខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះមរណភាពប្អូនស្រី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា និងភរិយា បានចូលរួមរំលែកទុក្ខជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបាត់បង់ប្អូនស្រីពៅរបស់សម្ដេចកាលពីថ្ងៃទី៣ ខែកុម្ភៈ ដោយរោគាពាធ។

ក្នុងសាររំលែកទុកចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឯម ច័ន្ទមករា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការទាំងអស់ មានក្តីក្តុកក្តួលរន្ធត់ចិត្តយ៉ាងខ្លាំងដោយបានទទួលដំណឹងថា លោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនបង្កើត និងប្អូនថ្លៃ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ បានទទួលមរណភាពនៅថ្ងៃសុក្រ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

លោក ឯម ច័ន្ទមករា ថា៖ «មរណភាពរបស់ លោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ប្អូនស្រី ប្អូនថ្លៃ ឧត្តមភរិយា ម្តាយ ម្តាយក្មេក និងជីដូន ប្រកបដោយ ព្រហ្មវិហារធម៌ កតញ្ញុតាធម៌ និងជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារទាំងមូល និងបានលះបង់ បូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការថែរក្សាបុត្រា បុត្រី និងចៅៗ ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម»។

តំណាងឲ្យក្រុមប្រឹក្សាសកម្មភាពជនពិការទាំងមូល លោក ឯម ច័ន្ទមករា សូមសម្ដែងនូវក្តីក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង និងសូមចូលរួមរំលែកទុក្ខជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារនៃសព ដោយក្តីសង្វេគបំផុតនិង សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធរបស់លោកស្រី ប៊ុន សុថា សូមឆាប់បានចាប់បដិសន្ធិនិងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរឱ្យដឹងផងដែរថា លោកស្រី ប៊ុន សុថា គឺជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងដង្ហែរទៅបញ្ចុះនៅវត្តបុទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក