ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី អរគុណគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ដែលបើកបង្កើតឱ្យសិស្ស និស្សិតចូលរួមជាមួយ ស.ស.យ.ក

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនដែលបានចូលរួមចំណែក និងបើកបង្កើតឱ្យសិស្សនិស្សិតចូលរួមជាមួយ ស.ស.យ.ក. ដោយសង្ឃឹមថា ក្រុមការងារនឹងបន្ត​​​អនុវត្តទិសដៅការងារ និងផែនការសកម្មភាពអោយកាន់តែប្រសើរបន្ថែមទៀតដើម្បីបង្កើត និងសម្រេចសមិទ្ធផលជាបន្តបន្ទាប់។

លោក ហ៊ុន ម៉ានី លើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាប្រចាំគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានអប់រំ​​​បណ្តុះ​​​បណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងគ្រឹះស្ថានគរុកោសល្យ ក្នុងខេត្តសៀមរាប នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តំណាងគ្រឹះស្ថានឧត្តមសិក្សាអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ស្ថាប័ន និងគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ និងតំណាងចលនាយុវជនស្ម័គ្រចិត្ត លោក ស៊ាន សុវណ្ណ បានធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាព និងលទ្ធផលរបស់គ្រឹះស្ថានឧត្តមសិក្សាទាំង៧ នៅខេត្តសៀមរាបដែលសម្រេចបាន រួមទាំងបានធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លា ក្នុងការចូលរួមជំរុញយុវជន សិស្ស និស្សិតអោយចូលរួមសកម្មភាពស័្មគ្រចិត្ត មនុស្សធម៌ និងចូលរួមយ៉ាងសកម្មក្នុងការផ្តល់ឱកាសដល់យុវជន បណ្តុះមនសិការជាតិដល់យុវជន និងបន្តអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់ស្របតាម ចក្ខុវិស័យ និងបេសសកម្មរបស់ ស.ស.យ.ក.។

មានប្រសាសន៍នាឱកាសនេះដែរលោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ក្នុងខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែង ពុះពារ ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងដោយឆន្ទៈដ៏មុតមាំ។

ជាមួយគ្នានេះដែរលោក បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនដែលបានចូលរួមចំណែក និងបើកបង្កើតឱ្យយសិស្សនិស្សិតចូលរួមជាមួយ ស.ស.យ.ក. ផងដែរ។ ដោយតាមរយៈកិច្ចសហការនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនឹងបន្ត​​​អនុវត្តទិសដៅការងារ និងផែនការសកម្មភាពអោយកាន់តែប្រសើរបន្ថែមទៀតដើម្បីបង្កើត និងសម្រេចសមិទ្ធផលជាបន្តបន្ទាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក