ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ICRC ផ្ដល់ជំនួយជាង ៨ម៉ឺនដុល្លារគាំទ្រដល់កម្មវិធីចំនួន៤ ជាមួយកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) បានផ្តល់ថវិកាចំនួន ៨៦ ២៨៨ដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីជាក់លាក់ទៅតាមផែនការដែលបានកសាងរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោយផ្តោតលើ ការងារស្តារទំនាក់ទំនងគ្រួសារ ការការពារបដិរូបលើកកម្ពស់គោលការណ៍គ្រឹះច្បាប់មនុស្សធម៌អន្តរជាតិ ការពារសុវត្ថិភាពសហគមន៍ និងពិការភាព និងបន្តតាមដានការរីកចម្រើននៃការអនុវត្តក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព។

ការចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទានថវិកានេះធ្វើឡើងនៅ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ រវាងអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ពុំ ចន្ទីនី និងប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ប្រចាំតំបន់ (កម្ពុជា ឡាវ និងវៀតណាម) លោកស្រី ឌីណា ហ្វីស៊ើរ។

ក្នុងឱកាសនោះលោកស្រី ឌីណា ហ្វីស៊ើរ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អៗកន្លងមក និងធ្វើការកោតសសើរចំពោះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា កាន់តែមានភាពរឹងមាំ។

លោកស្រីប្រធានបេសកម្ម អាយ.ស៊ី.អរ.ស៊ី. រូបនេះក៏សូមកោតសសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសំអាតមីន នៅតាមតំបន់ប្រឈមមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ លើសពីនោះទៀតកម្ពុជា ក៏បានបណ្តុះបណ្តាលអ្នកដោះមីន ទៅដល់ ប្រទេសអ៊ុយក្រែនថែមទៀតផង។

អគ្គលេខាធិការ ពុំ ចន្ទីនី បានអរគុណដល់ ICRC ដែលតែងតែឧបត្ថម្ភគាំទ្រដល់សកម្មភាពកាកបាទក្រហមកម្ពុជា និងកិច្ចសហប្រតិបត្តិការល្អ ក្នុងគ្រប់ស្ថានភាពនយោបាយ ជាពិសេស ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងជួយបច្ចេកទេសពង្រឹងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ ការអនុវត្តកម្មវិធីជាក់លាក់ ព្រមទាំងមានផែនការប្រចាំឆ្នាំ ដូចជា៖ ផ្សព្វផ្សាយលើកកម្ពស់គោលការណ៍គ្រឹះ សួរសុខទុក្ខអ្នកទោស ស្តារទំនាក់ទំនងគ្រួសារ។

លោកស្រីអគ្គលេខាធិការបានបញ្ជាក់ថា ការពិភាក្សាថ្ងៃនេះដែរ ភាគីទាំងពីរមានការផ្តោតទៅលើខ្លឹមសារមួយនៅក្នុងបរិបទតំបន់ និងពិភពលោក គឺការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាមួយកំពុងតែប្រឈមជាសកល ហើយភាគីទាំងពីរនិងបន្តផ្លាស់ប្តូរ ទំនាក់ទំនងព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីតាមដានក្នុងការវិវត្តន៍ការងារឲ្យកាន់តែជិតស្និត ហើយនៅក្នុងបរិបទជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការមួយចំនួនមិនបានអនុវត្តតាមផែនការគ្រោងទុក ដូច្នេះក្នុងកិច្ចពិភាក្សានេះដែរ កាកបាទក្រហមកម្ពុជា បានស្នើសុំ អាយ.ស៊ី.អរ.ស៊ី. គិតគូឡើងវិញឲ្យមានសកម្មភាពឡើងវិញនៅឆ្នាំ២០២៤ និងឆ្នាំក្រោយៗទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក