ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្រូក្រមាមាស សាន គីមស៊ាន៖ ប្រដាល់សេរី គឺជាឈ្មោះដែលបារាំងដាក់ឱ្យ ប៉ុន្តែក្បាច់គុនជារបស់ខ្មែរសុទ្ធសាធ

ភ្នំពេញ៖ លោកគ្រូតាក្រមាមាស សាន គីមស៊ាន បានបញ្ជាក់ថា ប្រដាល់សេរី ដែលបច្ចុប្បន្នហៅថាគុនខ្មែរនោះ គឺជាពាក្យដែលបារាំងដាក់ឱ្យក្នុងសម័យដែលបារាំងដាក់អាណានិគមមកលើកម្ពុជា។ គ្រូល្បុក្កតោ សាន គីមស៊ាន បានអះអាងថា «គុនខ្មែរ» គឺកើតចេញពី «ក្បាច់គុនល្បុក្កតោ» ដែលជាក្បាច់គុនដែលដូនតាសម័យអង្គរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

គ្រូតា សាន គីមស៊ាន បានប្រាប់ថា ការប្រកួតប្រដាល់សេរី ឬប្រដាល់គុនខ្មែរនៅសម័យបច្ចុប្បន្នខុសពីជំនាន់ដើម ដោយកាលពីសម័យដើម ការប្រកួតប្រដាល់គុនខ្មែរនេះភាគច្រើនបើរស់ឈ្នះ បើស្លាប់គឺចាញ់ បានន័យថាការប្រកួតនីមួយៗមានអ្នកស្លាប់ និងអ្នករងរបួស ដែលខុសពីការប្រកួតសម័យបច្ចុប្បន្ន។

លោកគ្រូតារូបនេះបានប្រាប់ថា ការប្រកួតកីឡាប្រដាល់នៅសម័យមុន គេរុំអំបោះឆៅ និងពាក់សម្រកខ្ចៅនៅម្រាមដៃដែលងាយក្នុងការផ្តួលដៃគូ រួចគេយកអំបែងកែវដំឱ្យម៉ដ្ឋដូចជាម្សៅ លាយជាមួយប្រទាលពិសជ្រលក់ជាមួយជ័រចុង (ជ័របិតទូក) ដោយមានគ្រូស្តោះផ្លុំដើម្បីដាស់នូវអាគមគាថា ហើយអ្នកប្រកួតក៏ចេះមន្តអាគមគាថាផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយ EAC News គ្រូតា សាន គីមស៊ាន បានរៀបរាប់ប្រាប់ដូច្នេះថា៖ «ប្រដាល់សេរីមិនមែនជាឈ្មោះរបស់ខ្មែរដែរ។ ខ្ញុំនិយាយត្រឹមឆ្នាំ១៩២០ មកឆ្នាំ១៩៣០ កាលនោះអាណានិគមបារាំងត្រួតយើង (កម្ពុជា) គឺជំនាន់នោះហើយដែលគេវៃ (ប្រដាល់) ដាក់ក្តាមឈូស។ ប៉ុន្តែមួយរយៈក្រោយមកបារាំងពិបាកភ្នែក ទី១ វៃងាប់ អ៊ីចឹង១០ ទៅ ២០ឆ្នាំងាប់អ្នកពូកែមួយ អ៊ីចឹងមានប៉ុន្មានម៉ឺននាក់គង់តែងាប់ សល់តែពូកែតែប៉ុន្មាននាក់ទេ អ៊ីចឹងបានបារាំងគិតមកថាកុំធ្វើអ៊ីចឹង វៃងាប់អត់កើតទេ អ៊ីចឹងឈប់វៃឱ្យងាប់»។

បើតាមលោកគ្រូតា បារាំងដាក់ឈ្មោះប្រដាល់សេរី ដោយសារតែប្រដាល់ប្រភេទនេះជាប្រដាល់ដែលគេផ្តល់សិទ្ធិឱ្យគូប្រកួតអាចបញ្ចេញក្បាច់ដោយសេរី ខណៈបច្ចុប្បន្នកំណត់ត្រឹមតែជាង ២០ក្បាច់តែប៉ុណ្ណោះ។

លោកគ្រូ សាន គីមស៊ាន ដែលមានវ័យ ៧៨ឆ្នាំ បានបញ្ជាក់ថា កាលពីសម័យយូរលង់ ការប្រកួតប្រដាល់គុនខ្មែរ គេប្រកួតនៅតាមទីវាលដូចនឹងការប្រកួតកីឡាល្បុក្កតោដែរ ប៉ុន្តែតាំងពីកម្ពុជាស្ថិតក្នុងអាណានិគមន៍បារាំងមក បារាំងក៏បានរៀបចំឱ្យមានការប្រកួតនៅលើរិញវិញ ដែលបច្ចុប្បន្នប្រកួតនៅលើសង្វៀន។

លោក សាន គីមស៊ាន ដែលជាគ្រូល្បុក្កតោ បានពន្យល់ប្រាប់ មុនការប្រកួតកីឡាករតែងតែសំពះ រំលឹកគុនគ្រូ ដូច្នេះថា៖ «គ្រូៗហ្នឹងហើយជាអាទិទេព គាត់ចែកឋានពីមួយជំនាន់ទៅមួយជំនាន់ ទោះគាត់មិនមែនជាគ្រូយើង ប៉ុន្តែគាត់ជាគ្រូក្បាច់គុន អទិទេពក្បាច់គុន ព្រលឹងវិញ្ញាណក្បាច់គុន ពេលគាត់ចែកឋានទៅព្រលឹងវិញ្ញាណគាត់នៅ ឈ្មោះគាត់នៅ គាត់ទុកឱ្យយើង យើងត្រូវដឹងគុនគ្រូ។ អ៊ីចឹងមុននឹងប្រកួត ត្រូវលុតជង្គង់ថ្វាយបង្គំ អុជធូប បើអត់មានធូបទេ លើកម្រាមដៃ១០ថ្វាយបង្គំ ហើយបួងសួងទៅ»។

បើតាមលោកគ្រូតា ការថ្វាយបង្គំរំលឹកគុនគ្រូគឺមានជាច្រើនបែប ដូចជា កេណរតែងខ្លួន រាហ៊ូចាប់ច័ន្ទ និងកសិករច្រូតស្រូវ ជាដើម ដែលធ្វើឡើងដោយមានការប្រគុំបទភ្លេងបុរាណអមជាមួយផងដែរ។

គូសបញ្ជាក់ថា ក្បាច់គុនខ្មែរជាច្រើនក្បាច់ត្រូវបានបុព្វបុរសខ្មែរឆ្លាក់នៅតាមប្រាង្គប្រាសាទនានា ដូចជាប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយសំរែ ប្រាសាទលាក់នាង ប្រាសាទអង្គរវត្ត និងប្រាសាទប្រី ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក