ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃជំរុញពលរដ្ឋដែលអត្តសញ្ញាណបណ្ណអស់សពុលភាពទៅធ្វើថ្មី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលអត្ដសញ្ញាណបណ្ណអស់សពុលភាពឱ្យទៅធ្វើថ្មី ខណៈក្រសួងប្រកាសថានឹងជំរុញការផលិតផ្ដល់អត្តសញ្ញាណប័ណ្ណ និងឱ្យក្រុមការងារចុះផ្ទាល់តាមខ្នងផ្ទះរបស់ពលរដ្ឋដើម្បីសម្រួលការលំបាកផងដែរ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានលើកឡើងពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណដែលអាចយកទៅបំពេញសេវារដ្ឋបាលផ្សេងៗ ជាពិសេសដើម្បីចូលរួមបម្រើដល់ការបោះឆ្នោតផងដែរ។ ជាមួយគ្នានេះក្រសួងក៏បានជម្រាបដល់ពលករចំណាកស្រុក ក៏ដូចជាកម្មករ កម្មការិនី ជាំពិសេសអ្នកនៅរាជធានីភ្នំពេញឱ្យឆ្លៀតទៅបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា។

ក្នុងលិខិតនោះបញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃនឹងបន្តជំរុញផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ញាត្តិខ្មែរទុតិយតាតាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែលមានតម្លៃប្រើប្រាស់ក្នុងការទទួលយកសេវារដ្ឋបាលផ្សេងៗ និងក្នុងការបំពេញសិទ្ធិនយោបាយរបស់ខ្លួន»។

បើតាមក្រសួងមហាផ្ទៃ ពលរដ្ឋដែលហួសសពុលភាពអត្តសញ្ញាណប័ណ្ណទាំងអស់មាន ១ ១១០ ៣៧៣នាក់ទៀតដែលពុំទាន់ទទួលបាន ឬមិនបានមកធ្វើអត្តសញ្ញាណបណ្ណថ្មី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក