ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ក្រសួងការបរទេស ថាអាមេរិកកំពុងជំរុញមនុស្សឱកាសនិយមឱ្យទាញយកប្រយោជន៍ជ្រកក្រោមស្លាកសិទ្ធិមនុស្ស

ភ្នំពេញ៖ ក្រសួងការបរទេសបានចាត់ទុកការផ្ដល់ពានរង្វាន់របស់សហរដ្ឋអាមេរិកដល់ជនល្មើសមួយរូបនៅកម្ពុជាគឺជាការលើកទឹកចិត្តឱ្យមនុស្សប្រឆាំងច្បាប់ និងទាញយកប្រយោជន៍ដោយជ្រកក្រោមស្លាកសិទ្ធិមនុស្ស។

ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជានាពេលនេះគឺបន្ទាប់ពីក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១ ខែកុម្ភៈ ប្រកាសថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធមនុស្សប្រចាំឆ្នាំ។

ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មាននៅថ្ងៃទី២ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការប្រកាសរបស់ក្រសួងការបរទេសអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះជាទង្វើដែលជាសារជំរុញផ្ដល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ជាងនេះទៅទៀតក្រសួងការបរទេសកម្ពុជាហាក់បីដូចជាសំដែងការហួសចិត្តដែលពានរង្វាន់នេះត្រូវផ្ដល់ជូនអ្នកដែលប្រព្រឹត្តិល្មើសច្បាប់បែបនេះ។

អ្នកនាំពាក្យបញ្ជាក់ថា៖ «ពានរង្វាន់ជារឿយៗគឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនានិងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម»

ជាមួយនឹងការសំដែងការខកចិត្តក្រសួងការបរទេសបានបញ្ជាក់ថាចំណាត់ការផ្លូវច្បាប់ចំពោះ ឈឹម ស៊ីថូរ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាម មិនឱ្យចាកចេញពីដែនដីនៃព្រះរាជា-ណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ក្រសួងការបរទេសបញ្ជាក់មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បានចែងថា៖ «ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទ បណ្តោះអាសន្នបាន»

កម្ពុជាស្នើថាដើម្បីបង្ហាញនូវភាពស្អាតស្អំគួរណាស់ប្រើប្រាស់មធ្យោបាយច្បាប់វិញល្អជាង ការផ្ដល់ពានរង្វាន់ដែលគ្មានប្រទេសណាលើលោកចាត់ទុកជាមធ្យោបាយការពារផ្លូវច្បាប់នោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក