ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាតា ទទួលធ្វើជាម្ចាស់ផ្ទះស្វែងរកក្រុមជើងឯកអាស៊ីខាងលិច AFC Champions League

កាតា៖ ប្រទេសកាតា នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតតំបន់ខាងលិច សម្រាប់រដូវកាល២០២២ នៃក្របខណ្ឌជើងឯកអាស៊ី AFC Champions League ដែលការចាប់ឆ្នោតបានធ្វើឡើងនៅខែកុម្ភៈនេះ ខណៈដែលក្រុមចំនួន ៨ នឹងត្រូវប្រកួតដោយរូបមន្តចាញ់ធ្លាក់ ដើម្បីស្វែងរកក្រុមឡើងទៅជួបក្រុមមកពីជប៉ុន Urawa Red Diamonds នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងពីរជើងនាខែមេសា និងខែឧសភាខាងមុខនេះ។ 

ក្រុម Urawa Red បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ AFC Champions League ជាលើកទី៤ តាំងពីខែសីហា ឆ្នាំ២០២២ មកម្ល៉េះ ប៉ុន្តែការប្រកួតស្វែងរកជើងឯកសម្រាប់ទ្វីបអាស៊ី តំបន់ខាងលិចត្រូវបានពន្យារពេលដោយសារតែប្រទេសកាតាជាប់រវល់សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ២០២២។

ក្រុមទាំង ៨ ដែលរួមមានទាំងក្រុមការពារតំណែងជើងឯកឆ្នាំ២០២១ Al Hilal និងក្លិបអារ៉ាប៊ីសាអូឌីតពីរទៀតគឺ Al Shabab និង Al-Faisaly ខណៈក្លិបចំនួន៥ ទៀតរួមមានក្លិបកាតា Al-Rayyan និង Al-Duhail ក្លិបអារ៉ាប់រួម Shabab Al-Ahli ក្លិបអ៉ីរ៉ង់ Foolad និងក្លិបអ៊ូបេគីស្ថាន Nasaf Qarshi។

ការប្រកួតនឹងត្រូវធ្វើឡើងមួយជើងប៉ុណ្ណោះ ដោយក្លិប Al Shabab ជួបជាមួយក្លិប Nasaf Qarshi នៅថ្ងៃទី១៩ ខែកុម្ភៈ និង  Al Hilal ជួប Shabab Al Ahli នៅថ្ងៃទី២០ ខែកុម្ភៈ នៅកីឡដ្ឋាន Al Janoub ស្ថិតនៅទីក្រុង Al Wakhra។ ដោយឡែក ការប្រកួតចំនួនពីរផ្សេងទៀតរួមមានក្លិបកាតាចំនួនពីរត្រូវប៉ះគ្នាគឺ Al Duhail ជួបជាមួយក្លិប Al Rayyan នៅថ្ងៃទី១៩ ខែកុម្ភៈ និង Foolad ជួប Al-Faisaly នៅថ្ងៃទី២០ ខែកុម្ភៈ នៅកីឡដ្ឋាន Al Thumama។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ីនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ខណៈការប្រកួតស្វែងរកក្រុមជើងឯកតំបន់អាស៊ីខាងលិច នឹងធ្វើឡើងនៅ ៣ថ្ងៃបន្ទាប់។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមេសាសម្រាប់ជើងទី១ ដោយក្រុម Urawa Red Diamonds ធ្វើដំណើរមកកាន់តំបន់អាស៊ីខាងលិច មុនពេលដែលក្រុមជប៉ុនមួយនេះទទួលស្វាគមន៍ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Champions League ២០២២ នៅកីឡដ្ឋាន Saitama នាថ្ងៃទី០៦​ ខែឧសភា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក