ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគ្គីភ័យឆាបឆេះផ្សារឥណ្ឌូចិន ក្បែរផ្សាររោងក្លឿ ស្រុកអារញ្ញ ប្រទេសថៃ

បន្ទាយមានជ័យ៖ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង នៅវេលាម៉ោង១០ៈ៣៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សង្ស័យបង្កពីទុស្សេខ្សែភ្លើង បណ្តាលឱ្យឆាបឆេះឃ្លាំងស្តុកទំនិញ ឃ្លាំងលេខ ១៣០-១៣១-១៣២ ក្នុងផ្សារឥណ្ឌូចិន ក្បែរផ្សាររោងក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ទល់មុខភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីអាជីវករ ផ្សាររោងក្លឿ និងផ្សារឥណ្ឌូចិន បានប្រាប់ថា៖ គេបានឃើញភ្លើងឆេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងផ្សារ។ ហើយសាក្សីឃើញហេតុការណ៍ខ្លះបានរាយការណ៍ថា មានឃ្លាំងដែលមានម្ចាស់ជាជនជាតិខ្មែរមួយ និងមួយទៀតរបស់ជនជាតិប៉ាគីស្ថាន។

កម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងពលរដ្ឋខ្មែរ-ថៃដែលស្នាក់នៅ និងប្រកបរបររកស៊ីនៅក្រុមផ្សារថៃ នាំគ្នាជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ពេលភ្លើងកំពុងឆាបឆេះ។

ក្រុមជួយពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង គឺឆេះអស់ចំនួន ២ឃ្លាំង និងមិនអោយរាលដាលឆេះបន្តទៅតូបនិងឃ្លាំងជិតខាងនៅម៉ោងជិត ១២អាធ្រាត្រ។ រហូតមកទល់ព្រឹកថ្ងៃទី០៣ ខែកុម្ភ:នេះ គេនៅមិនទាន់ដឹងពីទំហំនៃខូចខាតឡើយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក